​ស្រី​មាន​គ័ភ៌​មិន​សម្រាលកូន​ ​ព្រះចន្ទ​ ​និង​ព្រះអាទិត្យ​ ​មិន​រះ​ឡើង​ ​ឬមិន​លិចទៅ​ ​តាំងនៅ​នឹងថ្កល់​ ​ដូចជា​សសរ​គោល​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ធម៌​ទាំងឡាយ​ ​របស់​យើងខ្ញុំ​ ​មាន​ព្រះមានព្រះភាគ​ជា​មូល​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​មាន​រូប​ ​ព្រោះតែ​អាស្រ័យ​រូប​ ​ប្រកាន់​រូប​ ​ទើប​ទិដ្ឋិ​កើតឡើង​ ​យ៉ាងនេះ​ថា​ ​ខ្យល់​មិន​បក់​។​បេ​។​ ​តាំងនៅ​នឹងថ្កល់​ ​ដូចជា​សសរ​គោល​។​ ​កាលបើ​មាន​វេទនា​។​បេ​។​ ​កាលបើ​មាន​សញ្ញា​។​ ​កាលបើ​មាន​សង្ខារ​ទាំងឡាយ​។​ ​កាលបើ​មានវិញ្ញាណ​ ​ព្រោះតែ​អាស្រ័យ​វិញ្ញាណ​ ​ប្រកាន់​វិញ្ញាណ​ ​ទើប​ទិដ្ឋិ​កើតឡើង​ ​យ៉ាងនេះ​ថា​ ​ខ្យល់​មិន​បក់​។​បេ​។​ ​តាំងនៅ​នឹងថ្កល់​ ​ដូចជា​សសរ​គោល​។​
ថយ | ទំព័រទី ១៤៦ | បន្ទាប់