​[​១៨៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​សម្គាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​រូប​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​បេ​។​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​បើ​មិន​អាស្រ័យ​នូវ​របស់​នោះ​ទេ​ ​តើ​គួរ​មាន​ទិដ្ឋិ​កើតឡើង​ ​យ៉ាងនេះ​ថា​ ​ខ្យល់​មិន​បក់​។​បេ​។​ ​តាំងនៅ​នឹងថ្កល់​ ​ដូចជា​សសរ​គោល​ដែរ​ឬ​។​ ​មិនមែន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ណា​ ​មិន​ទៀង​ ​របស់​នោះ​ជា​ទុក្ខ​ ​កាលបើ​របស់​នោះ​មាន​ ​ព្រោះតែ​អាស្រ័យ​របស់​នោះ​ ​ដូច្នោះឯង​ ​ទើប​ទិដ្ឋិ​កើតឡើង​ ​យ៉ាងនេះ​ថា​ ​ខ្យល់​មិន​បក់​ ​ស្ទឹង​មិន​ហូរ​ ​ស្រី​មានគភ៌​មិន​សម្រាលកូន​ ​ព្រះចន្ទ​ ​ព្រះអាទិត្យ​មិន​រះ​ឡើង​ ​ឬមិន​អស្តង្គត​ទៅ​ ​តាំងនៅ​នឹងថ្កល់​ ​ដូចជា​សសរ​គោល​។​ ​វេទនា​។​បេ​។​ ​សញ្ញា​។​ ​សង្ខារ​ទាំងឡាយ​។​ ​វិញ្ញាណ​ ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​បេ​។​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​បើ​មិន​អាស្រ័យ​នូវ​របស់​នោះ​ទេ​ ​តើ​គួរ​មាន​ទិដ្ឋិ​កើតឡើង​ ​យ៉ាងនេះ​ថា​ ​ខ្យល់​មិន​បក់​។​បេ​។​ ​តាំងនៅ​នឹងថ្កល់​ ​ដូចជា​សសរ​គោល​ដែរ​ឬ​។​ ​មិនមែន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​
ថយ | ទំព័រទី ១៤៧ | បន្ទាប់