​[​២២៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​ការ​រលត់​ ​ការ​ស្ងប់​រម្ងាប់​ ​ការ​អស់​ណា​ ​នៃ​រូប​ ​នុ៎ះ​ជា​ការ​រលត់​នៃ​ទុក្ខ​ ​ជា​ការ​ស្ងប់​រម្ងាប់​នៃ​រោគ​ ​ជា​ការ​អស់​នៃជ​រា​ ​និង​មរណៈ​ ​នៃ​វេទនា​។​បេ​។​ ​នៃ​សញ្ញា​។​ ​នៃ​សង្ខារ​ទាំងឡាយ​។​ ​ការ​រលត់​ ​ការ​ស្ងប់​រម្ងាប់​ ​ការ​អស់​ណា​ ​នៃ​វិញ្ញាណ​ ​នុ៎ះ​ជា​ការ​រលត់​នៃ​ទុក្ខ​ ​ជា​ការ​ស្ងប់​រម្ងាប់​នៃ​រោគ​ ​ជា​ការ​អស់​នៃជ​រា​ ​និង​មរណៈ​។​

​ចប់​ ​ឱ​ប្បា​ទសំ​យុត្ត​ ​។​
​ឧទ្ទាន​នៃ​ឱ​ប្បា​ទសំ​យុត្ត​នោះ​គឺ​


​និយាយ​អំពី​ចក្ខុ១​ ​រូប១​ ​វិញ្ញាណ១​ ​ផស្សៈ១​ ​វេទនា១​ ​សញ្ញា១​ ​ចេតនា១​ ​តណ្ហា១​ ​ធាតុ១​ ​ខន្ធ១​ ​ត្រូវជា១០​។​
ថយ | ទំព័រទី ១៧៤ | បន្ទាប់