​កិលេស​សំយុត្ត​


 [​២២៦​]​ ​ក្រុង​សាវត្ថី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឆន្ទ​រាគ​ ​(​តម្រេក​ប្រកបដោយ​សេចក្តី​ពេញចិត្ត​)​ ​ណា​ ​ក្នុង​ចក្ខុ​ ​នុ៎ះ​ជា​ឧបក្កិលេស​ ​(​នាំឲ្យ​សៅហ្មង​)​ ​របស់​ចិត្ត​ ​ឆន្ទ​រាគ​ណា​ ​ក្នុង​សោតៈ​ ​នុ៎ះ​ជា​ឧបក្កិលេស​របស់​ចិត្ត​ ​ឆន្ទ​រាគ​ណា​ ​ក្នុង​ឃានៈ​ ​នុ៎ះ​ជា​ឧបក្កិលេស​របស់​ចិត្ត​ ​ឆន្ទ​រាគ​ណា​ ​ក្នុង​ជិវ្ហា​ ​នុ៎ះ​ជា​ឧបក្កិលេស​របស់​ចិត្ត​ ​ឆន្ទ​រាគ​ណា​ ​ក្នុង​កាយ​ ​នុ៎ះ​ជា​ឧបក្កិលេស​របស់​ចិត្ត​ ​ឆន្ទ​រាគ​ណា​ ​ក្នុង​មនោ​ ​នុ៎ះ​ជា​ឧបក្កិលេស​របស់​ចិត្ត​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណាបើ​ភិក្ខុ​លះបង់​ ​នូវ​ឧបក្កិលេស​របស់​ចិត្ត​ ​ក្នុង​ហេតុ​ទាំង៦នេះ​បាន​ហើយ​ ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​តែង​បង្អោន​ទៅ​រក​នេក្ខម្មៈ​ផង​ ​ជា​ចិត្ត​អប់រំ​ក្នុង​នេក្ខម្មៈ​ផង​ ​ជា​ចិត្ត​គួរ​ដល់​ភាវនា​កម្ម​ ​ប្រាកដ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​ខ្លួន​គប្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ផង​។​
ថយ | ទំព័រទី ១៧៥ | បន្ទាប់