​[​២២៧​]​ ​ក្រុង​សាវត្ថី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឆន្ទ​រាគ​ណា​ ​ក្នុង​រូប​ ​នុ៎ះ​ជា​ឧបក្កិលេស​របស់​ចិត្ត​។​ ​ក្នុង​សំឡេង​។​ ​ក្នុង​ក្លិន​។​ ​ក្នុង​រស​។​ ​ក្នុង​ផោដ្ឋព្វៈ​។​ ​ឆន្ទ​រាគ​ណា​ ​ក្នុង​ធម្មារម្មណ៍​ ​នុ៎ះ​ជា​ឧបក្កិលេស​របស់​ចិត្ត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណាបើ​ភិក្ខុ​លះបង់​ ​នូវ​ឧបក្កិលេស​របស់​ចិត្ត​ ​ក្នុង​ហេតុ​ទាំង៦នេះ​បាន​ហើយ​ ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​តែង​បង្អោន​ទៅ​រក​នេក្ខម្មៈ​ផង​ ​ជា​ចិត្ត​អប់រំ​ ​ដោយ​នេក្ខម្មៈ​ផង​ ​ជា​ចិត្ត​គួរ​ដល់​ភាវនា​កម្ម​ ​ប្រាកដ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​ខ្លួន​គប្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ផង​។​
 [​២២៨​]​ ​ក្រុង​សាវត្ថី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឆន្ទ​រាគ​ណា​ ​ក្នុង​ចក្ខុវិញ្ញាណ​ ​នុ៎ះ​ជា​ឧបក្កិលេស​របស់​ចិត្ត​។​ ​ក្នុង​សោតៈ​វិញ្ញាណ​។​ ​ក្នុង​ឃានវិញ្ញាណ​។​ ​ក្នុង​ជិវ្ហា​វិញ្ញាណ​។​ ​ក្នុង​កាយវិញ្ញាណ​។​ ​ឆន្ទ​រាគ​ណា​ ​ក្នុង​មនោវិញ្ញាណ​ ​នុ៎ះ​ជា​ឧបក្កិលេស​របស់​ចិត្ត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណាបើ​ភិក្ខុ​លះបង់​ ​នូវ​ឧបក្កិលេស​របស់​ចិត្ត​ ​ក្នុង​ហេតុ​ទាំង៦នេះ​បាន​ហើយ​ ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​តែង​បង្អោន​ទៅ​រក​នេក្ខម្មៈ​ផង​ ​ជា​ចិត្ត​អប់រំ​ដោយ​នេក្ខម្មៈ​ផង​ ​ជា​ចិត្ត​គួរ​ដល់​ភាវនា​កម្ម​ ​ប្រាកដ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​ខ្លួន​គប្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ផង​។​
ថយ | ទំព័រទី ១៧៦ | បន្ទាប់