​វ​ច្ឆ​គោត្ត​សំយុត្ត​


 [​២៨២​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​បរិ​ព្វា​ជ​ក​ឈ្មោះ​ ​វច្ច​គោត្ត​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​ទើប​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​វ​ច្ឆ​គោ​ត្ត​បរិ​ព្វា​ជ​ក​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​ដែល​មាន​ទិដ្ឋិ​ច្រើនប្រការ​នេះ​ ​កើតឡើង​ក្នុង​លោក​ ​ថា​ ​លោក​ទៀង​ក៏​មាន​ ​ថា​ ​លោក​មិន​ទៀង​ក៏​មាន​ ​ថា​ ​លោកមា​នទី​បំផុត​ក៏​មាន​ ​ថា​ ​លោក​មិន​មាន​ទីបំផុត​ក៏​មាន​ ​ថា​ ​ជីវិត​នោះ​ ​គឺ​សរីរៈ​នោះ​ក៏​មាន
ថយ | ទំព័រទី ២២៨ | បន្ទាប់