​ថា​ ​ជីវិត​ដទៃ​ ​សរីរៈ​ដទៃ​ក៏​មាន​ ​ថា​ ​សត្វ​ស្លាប់​ទៅ​កើត​ទៀត​ក៏​មាន​ ​ថា​ ​សត្វ​ស្លាប់​ទៅ​មិនកើត​ទៀត​ក៏​មាន​ ​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ខ្លះ​ ​មិនកើត​ទៀត​ខ្លះ​ក៏​មាន​ ​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ ​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ក៏​មាន​។​ ​ម្នាល​វ​ច្ឆៈ​ ​ព្រោះ​ការ​មិនដឹង​ក្នុង​រូប​ ​មិនដឹង​ក្នុង​ហេតុ​ ​ដែល​នាំឲ្យកើត​រូប​ ​មិនដឹង​ក្នុង​ទី​រំលត់​រូប​ ​មិនដឹង​ក្នុង​សេចក្តី​ប្រតិបត្តិ​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់​រូប​ ​ទើប​ទិដ្ឋិ​ច្រើនប្រការ​នេះ​ ​កើតឡើង​ក្នុង​លោក​យ៉ាងនេះ​ថា​ ​លោក​ទៀង​ក៏​មាន​។​បេ​។​ ​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ ​ក៏​មាន​។​ ​ម្នាល​វ​ច្ឆៈ​ ​នេះ​ជាហេតុ​ ​នេះ​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​ទិដ្ឋិ​ច្រើនប្រការ​នេះ​ ​កើតឡើង​ក្នុង​លោក​ថា​ ​លោក​ទៀង​ក៏​មាន​។​បេ​។​ ​ថា​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ក៏​មិនមែន​ក៏​មាន​។​
ថយ | ទំព័រទី ២២៩ | បន្ទាប់