​[​២៨៣​]​ ​ក្រុង​សាវត្ថី​។​ ​លុះ​វ​ច្ឆ​គោ​ត្ត​បរិ​ព្វា​ជ​ក​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​ដែល​បណ្តាល​ឲ្យ​ទិដ្ឋិ​ច្រើនប្រការ​នេះ​ ​កើតឡើង​ក្នុង​លោក​ ​ថា​លោក​ទៀង​ក៏​មាន​ ​ថា​លោក​មិន​ទៀង​ក៏​មាន​។​បេ​។​ ​ថា​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ ​ក៏​មាន​។​ ​ម្នាល​វ​ច្ឆៈ​ ​ព្រោះ​ការ​មិនដឹង​ក្នុង​វេទនា​ ​មិនដឹង​ក្នុង​ហេតុ​ ​ដែល​នាំឲ្យកើត​វេទនា​ ​មិនដឹង​ក្នុង​ទី​រំលត់​វេទនា​ ​មិនដឹង​ក្នុង​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់​វេទនា​ ​នេះ​ដែល​នាំឲ្យ​ទិដ្ឋិ​ច្រើនប្រការ​ ​កើតឡើង​ ​ក្នុង​លោក​យ៉ាងនេះ​ថា​ ​លោក​ទៀង​ក៏​មាន​ ​ថា​លោក​មិន​ទៀង​ ​ក៏​មាន​។​បេ​។​ ​ថា​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ ​ក៏​មាន​។​ ​ម្នាល​វ​ច្ឆៈ​ ​នេះ​ជាហេតុ​ ​នេះ​ជា​បច្ច័យ​ ​ដែល​បណ្តាល​ឲ្យ​ទិដ្ឋិ​ច្រើនប្រការ​នេះ​ ​កើតឡើង​ក្នុង​លោក​ថា​ ​លោក​ទៀង​ក៏​មាន​ ​ថា​លោក​មិន​ទៀង​ ​ក៏​មាន​។​បេ​។​ ​ថា​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ ​ក៏​មាន​។​
ថយ | ទំព័រទី ២៣០ | បន្ទាប់