​ទិដ្ឋិ​វគ្គ​


 [​៧៣​]​ ​ក្រុង​សាវត្ថី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​របស់​អ្វី​មាន​ ​ទើប​សុខ​ ​និង​ទុក្ខ​ក្នុង​សន្តាន​កើតឡើង​បាន​ ​ព្រោះ​អាស្រ័យ​អ្វី​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ធម៌​ទាំងឡាយ​ ​របស់​យើង​ទាំងឡាយ​ ​មាន​ព្រះមានព្រះភាគ​ ​ជា​មូល​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​រូប​មាន​ ​ទើប​សុខ​ ​និង​ទុក្ខ​ក្នុង​សន្តាន​កើតឡើង​បាន​ ​ព្រោះ​អាស្រ័យ​រូប​ ​កាលបើ​វេទនា​មាន​ ​។​បេ​។​ ​កាលបើ​សញ្ញា​មាន​។​ ​កាលបើ​សង្ខារ​ទាំងឡាយ​មាន​។​ ​កាលបើ​វិញ្ញាណ​មាន​ ​ទើប​សុខ​ ​និង​ទុក្ខ​ក្នុង​សន្តាន​កើតឡើង​បាន​ ​ព្រោះ​អាស្រ័យ​វិញ្ញាណ​។​
 [​៧៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​សម្គាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​រូប​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​ ​មិន​ទៀង​ ​របស់​នោះ​ជា​ទុក្ខ​ ​ឬ​ជា​សុខ​។​ ​ជា​ទុក្ខ​ ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​ ​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​តើ​សុខ​ ​និង​ទុក្ខ​ក្នុង​សន្តាន​នឹង​កើតឡើង​ ​ព្រោះ​មិនបាន​អាស្រ័យ​របស់​នោះ​បាន​ដែរ​ឬ​។​ ​មិន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​វេទនា​។​បេ​។​ ​សញ្ញា​។​ ​សង្ខារ​ទាំងឡាយ​។​ ​វិញ្ញាណ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​ ​មិន​ទៀង
ថយ | ទំព័រទី ៥៥ | បន្ទាប់