​អ្នក​ល្មម​ប្រព្រឹត្តទៅ​បាន​ស្រួល​ដែរ​ឬ​ ​ទុក្ខវេទនា​ ​ចេះតែ​ថយ​ទៅ​ ​មិន​ចម្រើនឡើង​ ​មានតែ​ស្រាក​ស្រាន្ត​ទៅ​ ​មិន​រឹត​ឡើង​ទេ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ខ្ញុំ​ព្រះអង្គ​ ​អត់ទ្រាំ​មិនបានទេ​ ​ឲ្យ​ប្រព្រឹត្តទៅ​មិនបានទេ​ ​ព្រោះ​ទុក្ខវេទនា​ ​របស់ខ្ញុំ​ព្រះអង្គ​ធ្ងន់​ណាស់​ ​តែង​ចម្រើនឡើង​ ​មិន​ធូរ​ថយ​ទេ​ ​មានតែ​រឹត​ឡើង​ ​មិន​ស្រាក​ស្រាន្ត​ទេ​។​ ​ម្នាល​ភិក្ខុ​ ​អ្នក​មិន​មាន​សេចក្តី​រង្កៀស​តិចតួច​ ​មិន​មាន​វិប្បដិសារៈ​ ​នីមួយ​ទេ​ឬ​។​ ​ព្រះករុណា​ ​ព្រះអង្គ​ ​ខ្ញុំ​ព្រះអង្គ​ ​មាន​សេចក្តី​រង្កៀស​ច្រើន​ ​មាន​វិប្បដិសារៈ​ច្រើន​។​ ​ម្នាល​ភិក្ខុ​ ​ចុះ​អ្នក​មិនបាន​តិះដៀល​ខ្លួន​ ​ដោយ​សីល​ទេ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ខ្ញុំ​ព្រះអង្គ​ ​មិនបាន​តិះដៀល​ខ្លួន​ ​ដោយ​សីល​ទេ​ ​។​ ​ម្នាល​ភិក្ខុ​ ​បើ​អ្នក​មិនបាន​តិះដៀល​ខ្លួន​ ​ដោយ​សីល​ទេ​ ​ម្នាល​ភិក្ខុ​ ​កាលបើ​យ៉ាងនេះ​ ​អ្នកមាន​សេចក្តី​រង្កៀស​ក្នុង​អ្វី​ ​ទាំង​មាន​វិប្បដិសារៈ​អ្វី​ទៀត​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ព្រោះ​ខ្ញុំ​ព្រះអង្គ​ ​មិនទាន់​យល់​ច្បាស់​នូវ​ធម៌​ ​ដែល​ព្រះមានព្រះភាគ​សំដែង​ថា​ ​មានការ​ស្អាត​សីល​ ​ជា​ប្រយោជន៍​ ​។​ ​ម្នាល​ភិក្ខុ​ ​បើ​អ្នក​មិនទាន់​យល់​ច្បាស់​ ​នូវ​ធម៌​ ​ដែល​តថាគត​ ​សំដែង​ហើយ​ថា​ ​មានការ​ស្អាត​សីល​ ​ជា​ប្រយោជន៍​ទេ​ ​ម្នាល​ភិក្ខុ​ ​កាលបើ​យ៉ាងនេះ​ ​អ្នក​យល់​ច្បាស់​ ​នូវ​ធម៌​ដែល​តថាគត​សំដែង​ហើយ​ ​ថា​មាន​អ្វី​ជា​ប្រយោជន៍​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​
ថយ | ទំព័រទី ១០១ | បន្ទាប់