​ខ្ញុំ​ព្រះអង្គ​ ​យល់​ច្បាស់​នូវ​ធម៌​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ហើយ​ថា​ ​មានការ​កំចាត់​បង់​នូវ​រាគៈ​ ​ជា​ប្រយោជន៍​។​ ​ម្នាល​ភិក្ខុ​ ​ប្រពៃ​ណាស់​ហើយ​ ​ប្រពៃ​ណាស់​ហើយ​ ​ម្នាល​ភិក្ខុ​ ​ប្រពៃ​ណាស់​ហើយ​ ​ដែល​អ្នក​យល់​ច្បាស់​នូវ​ធម៌​ ​ដែល​តថាគត​សំដែង​ហើយ​ ​ថា​មានការ​កំចាត់​បង់​ ​នូវ​រាគៈ​ ​ជា​ប្រយោជន៍​ ​ម្នាល​ភិក្ខុ​ ​ព្រោះថា​ ​ធម៌​ដែល​តថាគត​បាន​សម្តែង​ហើយ​ ​សុទ្ធតែ​មានការ​កំចាត់​បង់​ ​នូវ​រាគៈ​ជា​ប្រយោជន៍​ ​។​ ​
 [​៨៩​]​ ​ម្នាល​ភិក្ខុ​ ​អ្នក​សំគាល់​នូវ​សេចក្តី​នោះ​ ​ដូចម្តេច​ ​ភ្នែក​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​ ​ត្រចៀក​ ​ច្រមុះ​ ​អណ្តាត​ ​កាយ​ ​ចិត្ត​ ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ ​ទេ​ ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​ ​មិន​ទៀង​ ​របស់​នោះ​ ​ជា​ទុក្ខ​ ​ឬ​ជា​សុខ​។​ ​ជា​ទុក្ខ​ ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​ ​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​គួរ​នឹង​យល់ឃើញ​របស់​នោះ​ថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​របស់​អញ​ដែរ​ឬ​។​ ​មិន​គួរ​នឹង​យល់ឃើញ​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ ​កាលបើ​អរិយសាវ័ក​ ​អ្នកចេះដឹង​ ​ឃើញ​យ៉ាងនេះ​ ​រមែង​នឿយ​ណាយ​នឹង​ភ្នែង​ផង​។​បេ​។​ ​រមែង​នឿយណាយ​នឹង​ចិត្ត​ផង​ ​កាលបើ​នឿយណាយ​ ​រមែង​ប្រាស​
ថយ | ទំព័រទី ១០២ | បន្ទាប់