​ចាំបាច់​និយាយ​ថ្វី​ ​ដល់​ធម្មារម្មណ៍​ទាំងឡាយ​ជា​បច្ចុប្បន្ន​។​ ​ម្មា​លភិ​ក្ខុ​ទាំងឡាយ​ ​កាលបើ​អរិយសាវ័ក​ ​ជា​អ្នកចេះដឹង​ ​ឃើញ​យ៉ាងនេះ​ ​ជា​អ្នក​មិន​អាឡោះអាល័យ​នឹង​ ​ធម្មារម្មណ៍​ទាំងឡាយ​ជា​អតីត​ ​មិន​ត្រេកអរ​ចំពោះ​ធម្មារម្មណ៍​ទាំងឡាយ​ជា​អនាគត​ ​ជា​អ្នកប្រតិបត្តិ​ដើម្បី​នឿយណាយ​ ​ដើម្បី​ប្រាសចាក​តម្រេក​ ​ដើម្បី​រំលត់​ ​នូវ​ធម្មារម្មណ៍​ទាំងឡាយ​ជា​ ​បច្ចុប្បន្ន​។​
 ​[​១១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​ទាំងឡាយ​ជា​អតីត​អនាគត​ ​ជា​ទុក្ខ​ទៅ​ហើយ​ ​ចាំបាច់​និយាយ​ថ្វី​ ​ដល់​រូប​ទាំងឡាយ​ជា​បច្ចុប្បន្ន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អរិយសាវ័ក​ ​ជា​អ្នកចេះដឹង​ ​ឃើញ​យ៉ាងនេះ​ ​ជា​អ្នក​មិន​អាឡោះអាល័យ​ ​នឹង​រូប​ទាំងឡាយ​ជា​អតីត​ ​មិន​ត្រេកអរ​ចំពោះ​រូប​ទាំងឡាយ​ជា​អនាគត​ ​ជា​អ្នកប្រតិបត្តិ​ដើម្បី​នឿយណាយ​ ​ដើម្បី​ប្រាសចាក​ ​តម្រេក​ ​ដើម្បី​រំលត់​ ​នូវ​រូប​ទាំងឡាយ​ជា​បច្ចុប្បន្ន​។​ ​
 [​១២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​ទាំងឡាយ​ជា​អតីត​អនាគត​ ​ជា​អនត្តា​ទៅ​ហើយ​ ​ចាំបាច់​និយាយ​ថ្វី​ ​ដល់​រូប​ទាំងឡាយ​ជា​បច្ចុប្បន្ន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អរិយសាវ័ក​ ​ជា​អ្នកចេះដឹង​ ​ឃើញ​យ៉ាងនេះ​ ​ជា​អ្នក​មិន​អាឡោះអាល័យ​នឹង​រូប​ទាំងឡាយ​ជា​អតីត​ ​មិន​ត្រេកអរ​ ​ចំពោះ​រូប​ទាំងឡាយ​ជា​អនាគត​ ​ជា​អ្នកប្រតិបត្តិ​ដើម្បី​នឿយណាយ​ ​ដើម្បី​ប្រាសចាក​តម្រេក​ ​ដើម្បី​រំលត់​ ​នូវ​រូប​ទាំងឡាយ​ជា​បច្ចុប្បន្ន​។​ ​សំឡេង​ ​
ថយ | ទំព័រទី ១១ | បន្ទាប់