​ក្លិន​ ​រស​ ​ផោ​ដ្ឋ​ឰៈ​ ​ធម្មារម្មណ៍​ទាំងឡាយ​ ​ជា​អតីត​អនាគត​ ​ជា​អនត្តា​ទៅ​ហើយ​ ​ចាំបាច់​និយាយ​អ្វី​ ​ដល់​ធម្មារម្មណ៍​ទាំងឡាយ​ជា​បច្ចុប្បន្ន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អរិយសាវ័ក​ ​ជា​អ្នកចេះដឹង​ ​ឃើញ​យ៉ាងនេះ​ ​ជា​អ្នក​មិន​អាឡោះអាល័យ​ ​នឹង​ធម្មារម្មណ៍​ទាំងឡាយ​ជា​អតីត​ ​មិន​ត្រេកអរ​ ​ចំពោះ​ធម្មារម្មណ៍​ទាំងឡាយ​ ​ជា​អនាគត​ ​ជា​អ្នកប្រតិបត្តិ​ ​ដើម្បី​នឿយណាយ​ ​ដើម្បី​ប្រាសចាក​តម្រេក​ ​ដើម្បី​រំលត់​នូវ​ធម្មារម្មណ៍​ ​ទាំងឡាយ​ជា​បច្ចុប្បន្ន​។​ ​ចប់​សូត្រ​ ​ទី១០​។​

​ចប់​ ​អនិច្ច​វគ្គ​ ​ទី១​។​
​ឧទ្ទាន​នៃ​អនិច្ច​វគ្គ​នោះ​ ​គឺ​


​និយាយ​អំពី​ ​(​អាយតនៈ​)​ ​មិន​ទៀង​ ​ជា​ទុក្ខ​ ​ជា​អនត្តា​ ​ទាំង​ខាងក្នុង​និង​ខាងក្រៅ​ ​៣​ ​លើក​។​បេ​។​ ​និយាយ​អំពី​ ​(​អាយតនៈ​)​ ​ទាំងនោះ​ ​ទាំង​ខាងក្នុង​និង​ខាងក្រៅ​ ​(​ជា​អតីត​ ​អនាគត​ ​បច្ចុប្បន្ន​)​ ​ដែល​លោក​ពោល​ ​៣លើក​ទៀត​ ​ដោយអំណាច​អនិច្ចា​ទិ​លក្ខណៈ​។​
ថយ | ទំព័រទី ១២ | បន្ទាប់