​[​៩៩​]​ ​គ្រានោះ​ ​ព្រះ​ផ​គ្គុ​នៈ​មាន​អាយុ​។​បេ​។​ ​លុះ​ព្រះ​ផ​គ្គុ​នៈ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ ​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​កាលដែល​ព្រះ​អតីត​ពុទ្ធ​ ​ព្រះអង្គ​ ​មានដំណើរ​យឺតយូរ​ ​គឺ​តណ្ហា​ ​កាត់ចោល​ហើយ​ ​មានផ្លូវ​ ​គឺ​តណ្ហា​ ​កាត់ចោល​ហើយ​ ​មាន​វដ្តៈ​ ​គ្រប​សង្កត់​បាន​ហើយ​ ​ទ្រង់​កន្លង​នូវ​ទុក្ខ​ទាំងពួង​បាន​ហើយ​ ​បរិនិព្វាន​ទៅ​ហើយ​ ​កាលបើ​គេ​បញ្ញត្ត​ ​គប្បី​បញ្ញត្ត​ដោយ​ភ្នែក​ណា​ ​ភ្នែក​នោះ​ ​មាន​ដែរ​ឬ​។​បេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​កាលដែល​ព្រះ​អតីត​ពុទ្ធ​ ​បរិនិព្វាន​ទៅ​ហើយ​។​បេ​។​ ​គប្បី​បញ្ញត្ត​ដោយ​អណ្តាត​ណា​ ​អណ្តាត​នោះ​ ​មាន​ដែរ​ឬ​។​បេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​កាលដែល​ព្រះ​អតីត​ពុទ្ធ​ ​ព្រះអង្គ​មានដំណើរ​យឺតយូរ​ ​គឺ​តណ្ហា​ ​កាត់ចោល​ហើយ​ ​មានផ្លូវ​ ​គឺ​តណ្ហា​កាត់ចោល​ហើយ​ ​មាន​វដ្តៈ​ ​គ្រប​សង្កត់​បាន​ហើយ​ ​ទ្រង់​កន្លង​នូវ​ទុក្ខ​ទាំងពួង​បាន​ហើយ​ ​បរិនិព្វាន​ទៅ​ហើយ​ ​កាលបើ​គេ​បញ្ញត្ត​ ​គប្បី​បញ្ញត្ត​ ​ដោយចិត្ត​ណា​ ​ចិត្ត​នោះ​មាន​ដែរ​ឬ​។​ ​
 [​១០០​]​ ​ម្នាល​ផ​គ្គុ​នៈ​ ​កាលដែល​ព្រះ​អតីត​ពុទ្ធ​ ​ព្រះអង្គ​មានដំណើរ​យឺតយូរ​ ​គឺ​តណ្ហា​ ​កាត់ចោល​ហើយ​ ​មានផ្លូវ​ ​គឺ​តណ្ហា​កាត់ចោល​ហើយ​ ​
ថយ | ទំព័រទី ១១៧ | បន្ទាប់