​មាន​វដ្តៈ​ ​គ្រប​សង្កត់​បាន​ហើយ​ ​ទ្រង់​កន្លង​នូវ​ទុក្ខ​ទាំងពួង​បាន​ហើយ​ ​បរិនិព្វាន​ទៅ​ហើយ​ ​កាលបើ​គេ​បញ្ញត្ត​ ​គប្បី​បញ្ញត្ត​ដោយ​ភ្នែក​ណា​ ​ភ្នែក​នោះ​ ​មិន​មាន​ទេ​។​បេ​។​ ​ម្នាល​ផ​គ្គុ​នៈ​ ​កាលដែល​ព្រះ​អតីត​ពុទ្ធ​ ​ព្រះអង្គ​មានដំណើរ​យឺតយូរ​ ​គឺ​ ​តណ្ហា​កាត់ចោល​ហើយ​ ​មានផ្លូវ​ ​គឺ​តណ្ហា​កាត់ចោល​ហើយ​ ​មាន​វដ្តៈ​ ​គ្រប​សង្កត់​បាន​ហើយ​ ​ទ្រង់​កន្លង​នូវ​ទុក្ខ​ទាំងពួង​បាន​ហើយ​ ​បរិនិព្វាន​ទៅ​ហើយ​ ​កាលបើ​គេ​បញ្ញត្ត​ ​គប្បី​បញ្ញត្ត​ដោយ​អណ្តាត​ណា​ ​អណ្តាត​នោះ​ ​មិន​មាន​ទេ​។​បេ​។​ ​ម្នាល​ផ​គ្គុ​នៈ​ ​កាលដែល​ព្រះ​អតីត​ពុទ្ធ​ ​ព្រះអង្គ​មានដំណើរ​យឺតយូរ​ ​គឺ​តណ្ហា​កាត់ចោល​ហើយ​ ​មានផ្លូវ​ ​គឺ​តណ្ហា​កាត់ចោល​ហើយ​ ​មាន​វដ្តៈ​ ​គ្រប​សង្កត់​បាន​ហើយ​ ​ទ្រង់​កន្លង​នូវ​ទុក្ខ​ទាំងពួង​បាន​ហើយ​ ​បរិនិព្វាន​ទៅ​ហើយ​ ​កាលបើ​គេ​បញ្ញត្ត​ ​គប្បី​បញ្ញត្ត​ដោយចិត្ត​ណា​ ​ចិត្ត​នោះ​ ​មិន​មាន​ទេ​។​ ​ចប់​សូត្រ​ ​ទី១០​។​ ​

​ចប់​គិលាន​វគ្គ​ ​ទី​ ​៣​។​
​ឧទ្ទាន​នៃ​គិលាន​វគ្គ​នោះ​ ​គឺ​


​និយាយ​អំពី​ភិក្ខុ​ឈឺ​ ​មាន​ ​២​ ​លើក​ ​អំពី​ព្រះ​រា​ធៈ​មាន​អាយុ​ ​មាន​ ​៣​ ​លើក​ ​អំពី​អវិជ្ជា​ ​មាន​ ​២​ ​លើក​ ​អំពី​ពួក​ភិក្ខុ​ ​១​ ​អំពី​លោក​ ​១​ ​អំពី​ព្រះ​ផ​គ្គុ​នៈ​មាន​អាយុ​ ​១​។​
ថយ | ទំព័រទី ១១៨ | បន្ទាប់