​ជា​ធម្មតា​ ​ជិវ្ហា​វិញ្ញាណ​ ​មាន​សេចក្តី​បែកធ្លាយ​ ​ជា​ធម្មតា​ ​ជិវ្ហា​សម្ផ័​ស្ស​ ​មាន​សេចក្តី​បែកធ្លាយ​ ​ជា​ធម្មតា​ ​ទោះបី​វេទនា​ណា​។​បេ​។​ ​ព្រោះ​ជិវ្ហា​សម្ផ័​ស្ស​ ​ជា​បច្ច័យ​ ​វេទនា​នោះ​ ​ក៏​មាន​សេចក្តី​បែកធ្លាយ​ជា​ធម្មតា​។​បេ​។​ ​មនោ​ ​មាន​សេចក្តី​បែកធ្លាយ​ ​ជា​ធម្មតា​ ​ធម៌​ ​មាន​សេចក្តី​បែកធ្លាយ​ ​ជា​ធម្មតា​ ​មនោវិញ្ញាណ​ ​មាន​សេចក្តី​បែកធ្លាយ​ ​ជា​ធម្មតា​ ​មនោ​សម្ផ័​ស្ស​មាន​សេចក្តី​បែកធ្លាយ​ ​ជា​ធម្មតា​ ​ទោះបី​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​វេទនា​នោះ​ ​ក៏​មាន​សេចក្តី​បែកធ្លាយ​ជា​ធម្មតា​។​ ​ម្នាល​អានន្ទ​ ​របស់​ណា​ ​មាន​សេចក្តី​បែកធ្លាយ​ជា​ធម្មតា​ ​នេះ​ហៅថា​ ​លោក​ ​ក្នុង​អរិយវិន័យ​។​ ​ចប់​សូត្រ​ ​ទី១​។​
 [​១០២​]​ ​គ្រានោះ​ឯង​ ​ព្រះ​អានន្ទ​មាន​អាយុ​។​បេ​។​ ​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ពាក្យ​ដែលគេ​តែង​ហៅថា​ ​លោក​សូន្យ​ ​ៗ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ដែលគេ​ហៅថា​ ​លោក​សូន្យ​ ​តើ​ដោយហេតុ​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​ព្រោះហេតុតែ​ ​(​ ​របស់​ទាំងអស់​ ​)​ ​សូន្យ​ចាក​ខ្លួន​ ​ឬចា​ក​បរិក្ខារ​របស់​ខ្លួន​ ​ហេតុ​នោះ​ ​បាន​ជា​គេ​ហៅថា​ ​លោក​សូន្យ​។​ ​ម្នាល​អានន្ទ​ ​របស់​អ្វី​ ​ដែល​សូន្យ​ចាក​ខ្លួន​ ​ឬចា​ក​បរិក្ខារ​របស់​ខ្លួន​ ​ម្នាល​អានន្ទ​ ​ចក្ខុ​ហ្នឹងឯង​ ​សូន្យ​ចាក​ខ្លួន​ ​ឬចា​ក​បរិក្ខារ​របស់​ខ្លួន​ ​រូប​ ​សូន្យ​ចាក​ខ្លួន​ ​ឬចា​ក​បរិក្ខារ​របស់​ខ្លួន​ ​ចក្ខុវិញ្ញាណ​ ​សូន្យ​ចាក​ខ្លួន​ ​ឬចា​ក​បរិក្ខារ​របស់​ខ្លួន​ ​ចក្ខុ​សម្ផ័​ស្ស​ ​សូន្យ​ចាក​ខ្លួន​ ​
ថយ | ទំព័រទី ១២០ | បន្ទាប់