​ឬចា​ក​បរិក្ខារ​របស់​ខ្លួន​។​បេ​។​ ​ទោះបី​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​វេទនា​នោះ​ ​ក៏​សូន្យ​ចាក​ខ្លួន​ ​ឬចា​ក​បរិក្ខារ​របស់​ខ្លួន​។​ ​ម្នាល​អានន្ទ​ ​ព្រោះហេតុតែ​ ​(​ខន្ធ​បព្ចា​កៈ​)​ ​សូន្យ​ចាក​ខ្លួន​ ​ឬចា​ក​បរិក្ខារ​របស់​ខ្លួន​ ​ហេតុ​នោះ​ ​បាន​ជា​ហៅថា​ ​លោក​សូន្យ​។​ ​ចប់​សូត្រ​ ​ទី២​។​ ​
 [​១០៣​]​ ​លុះ​ព្រះ​អានន្ទ​មាន​អាយុ​ ​គង់​ក្នុង​ទី​ដ៏​សមគួរ​ហើយ​។​បេ​។​ ​ទើប​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ខ្ញុំ​ព្រះអង្គ​ ​ស្តាប់ធម៌​ណា​ ​របស់​ព្រះមានព្រះភាគ​ហើយ​ ​នឹងជា​បុគ្គល​ម្នាក់ឯង​ ​គេច​ចេញ​អំពី​ពួក​ ​ជា​អ្នក​មិន​ប្រមាទ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​បង់​ ​នូវ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​សូម​ព្រះមានព្រះភាគ​ ​សម្តែង​ធម៌​នោះ​ ​ដោយសង្ខេប​ ​ប្រោស​ខ្ញុំ​ព្រះអង្គ​ឲ្យ​ទាន​។​ ​ម្នាល​អានន្ទ​ ​អ្នក​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​ចក្ខុ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​ ​មិន​ទៀង​ ​របស់​នោះ​ ​ជា​ទុក្ខ​ ​
ថយ | ទំព័រទី ១២១ | បន្ទាប់