​ឆឡ​វគ្គ​


 [​១២៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ឲ្យ​កើត​ផស្សៈ​ទាំង​ ​៦​ ​នេះ​ ​ដែល​បុគ្គល​មិន​ទូន្មាន​ ​មិន​គ្រប់គ្រង​ ​មិន​រក្សា​ ​មិន​សង្រួម​ហើយ​ ​តែង​នាំមក​នូវ​ទុក្ខ​ ​ដ៏​ក្រៃលែង​។​ ​ហេតុ​ឲ្យ​កើត​ផស្សៈ​ ​ទាំង​ ​៦​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​ ​ជាហេតុ​ឲ្យ​កើត​ផស្សៈ​ ​ដែល​បុគ្គល​មិនបាន​ទូន្មាន​ ​មិនបាន​គ្រប់គ្រង​ ​មិនបាន​រក្សា​ ​មិនបាន​សង្រួម​ហើយ​ ​តែង​នាំមក​ ​នូវ​ទុក្ខ​ដ៏​ក្រៃលែង​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជិវ្ហា​ ​ជាហេតុ​ឲ្យ​កើត​ផស្សៈ​ ​ដែល​បុគ្គល​មិនបាន​ទូន្មាន​ ​មិនបាន​គ្រប់គ្រង​ ​មិនបាន​រក្សា​ ​មិនបាន​សង្រួម​ហើយ​ ​តែង​នាំមក​ ​នូវ​ទុក្ខ​ដ៏​ក្រៃលែង​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មនោ​ ​ជាហេតុ​ឲ្យ​កើត​ផស្សៈ​ ​ដែល​បុគ្គល​មិនបាន​ទូន្មាន​ ​មិនបាន​គ្រប់គ្រង​ ​មិនបាន​រក្សា​ ​មិនបាន​សង្រួម​ហើយ​ ​តែង​នាំមក​ ​នូវ​ទុក្ខ​ដ៏​ក្រៃលែង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ជាហេតុ​ឲ្យ​កើត​ផស្សៈ​ ​ទាំង​ ​៦​ ​ដែល​បុគ្គល​មិនបាន​ទូន្មាន​ ​មិនបាន​គ្រប់គ្រង​ ​មិនបាន​រក្សា​ ​មិនបាន​សង្រួម​ហើយ​ ​តែង​នាំមក​ ​នូវ​ទុក្ខ​ដ៏​ក្រៃលែង​។​ ​
ថយ | ទំព័រទី ១៥៤ | បន្ទាប់