​[​១២៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ឲ្យ​កើត​ផស្សៈ​ ​ទាំង​ ​៦​ ​នេះ​ ​ដែល​បុគ្គល​ទូន្មាន​ល្អ​ ​គ្រប់គ្រង​ល្អ​ ​រក្សា​ល្អ​ ​សង្រួម​ល្អ​ហើយ​ ​តែង​នាំមក​ ​នូវ​សេចក្តី​សុខ​ ​ដ៏​ក្រៃលែង​។​ ​ហេតុ​ឲ្យ​កើត​ ​ផស្សៈ​ទាំង​ ​៦​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​ជាហេតុ​ឲ្យ​កើត​ផស្សៈ​ ​ដែល​បុគ្គល​ទូន្មាន​ល្អ​ ​គ្រប់គ្រង​ល្អ​ ​រក្សា​ល្អ​ ​សង្រួម​ល្អ​ហើយ​ ​តែង​នាំមក​នូវ​សេចក្តី​សុខ​ ​ដ៏​ក្រៃលែង​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជិវ្ហា​ ​ជាហេតុ​ឲ្យ​កើត​ផស្សៈ​ ​ដែល​បុគ្គល​ទូន្មាន​ល្អ​ ​គ្រប់គ្រង​ល្អ​ ​រក្សា​ល្អ​ ​សង្រួម​ល្អ​ហើយ​ ​តែង​នាំមក​ ​នូវ​សេចក្តី​សុខ​ ​ដ៏​ក្រៃលែង​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មនោ​ជា​ ​ហេតុ​ឲ្យ​កើត​ផស្សៈ​ ​ដែល​បុគ្គល​ទូន្មាន​ល្អ​ ​គ្រប់គ្រង​ល្អ​ ​រក្សា​ល្អ​ ​សង្រួម​ល្អ​ហើយ​ ​តែង​នាំមក​ ​នូវ​សេចក្តី​សុខ​ ​ដ៏​ក្រៃលែង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ជាហេតុ​ឲ្យ​កើត​ផស្សៈ​ ​ទាំង​ ​៦​ ​ដែល​បុគ្គល​ទូន្មាន​ល្អ​ ​គ្រប់គ្រង​ល្អ​ ​រក្សា​ល្អ​ ​សង្រួម​ល្អ​ហើយ​ ​តែង​នាំមក​ ​នូវ​សេចក្តី​សុខ​ ​ដ៏​ក្រៃលែង​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សេចក្តី​នេះ​ចប់ហើយ​។​បេ​។​ ​ទើប​ព្រះ​សាស្ត្រា​ ​ត្រាស់​សេចក្តី​នេះ​ថា​ ​
​[​១២៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​មិន​សង្រួម​ក្នុង​ផស្សា​យតនៈ​ ​ទាំង​ ​៦​ ​ណា​ ​រមែង​ដល់​នូវ​សេចក្តី​ទុក្ខ​ ​
ថយ | ទំព័រទី ១៥៥ | បន្ទាប់