​ពួក​បុគ្គល​ណា​ ​បាន​សង្រួម​នូវ​ផស្សា​យតនៈ​ ​ទាំង​ ​៦​ ​នោះ​ហើយ​ ​ពួក​បុគ្គល​នោះ​ ​ឈ្មោះថា​ ​មាន​សទ្ធា​ជាគម្រប់​ពីរ​ ​កំចាត់​បង់​នូវ​កិលេស​ ​មានចិត្ត​ ​មិនបាន​ទទឹក​ដោយ​រាគៈ​។​ ​បុគ្គល​ ​ឃើញ​រូប​ជាទី​ពេញចិត្ត​ ​ឬ​ឃើញ​រូប​ ​ដែល​មិនជា​ទី​ពេញចិត្ត​ ​ហើយ​ត្រូវ​បន្ទោបង់​ ​នូវ​ផ្លូវ​តម្រេក​ ​ក្នុង​រូប​ដែល​ជាទី​ពេញចិត្ត​ ​ទាំង​មិន​ត្រូវ​ទោមនស្ស​ថា​ ​អារម្មណ៍​នេះ​ ​អញ​មិន​ស្រលាញ់​ ​ដូច្នេះ​ឡើយ​។​ ​ឮ​នូវ​អារម្មណ៍​ទី​ ​២​ ​គឺ​ ​សំឡេង​ដែល​គួរ​ ​ស្រលាញ់​ ​និង​គួរ​ស្អប់​ ​ហើយ​មិន​ត្រូវ​ងប់​ចិត្ត​ ​ក្នុង​សំឡេង​ ​ដែល​គួរ​ស្រលាញ់​ ​បន្ទោបង់​នូវ​ទោស​ ​ក្នុង​សំឡេង​ ​ដែល​គួរ​ស្រលាញ់​ ​ទាំង​មិន​ត្រូវ​ទោមនស្ស​ថា​ ​អារម្មណ៍​នេះ​ ​អញ​មិន​ស្រលាញ់​ឡើយ​។​ ​ធុំក្លិន​ក្រអូប​ ​គួរ​ពេញចិត្ត​ ​
ថយ | ទំព័រទី ១៥៦ | បន្ទាប់