​លោក​កាមគុណ​វគ្គ​


 [​១៦៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​រូប​ដែល​គប្បី​ដឹង​បាន​ដោយ​ចក្ខុ​ ​ជា​រូប​គួរ​ប្រាថ្នា​ ​គួរ​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​ជាហេតុ​នៃ​សេចក្តី​ត្រេកអរ​ ​បើ​ភិក្ខុ​ត្រេកអរ​ ​សរសើរ​ ​ឋិតនៅ​ដោយ​សេចក្តី​ចូលចិត្ត​មាំ​(​១​)​ ​ចំពោះ​រូប​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ហៅថា​ ​ទៅកាន់​លំនៅ​នៃ​មារ​ ​ទៅកាន់​អំណាច​ ​នៃ​មារ​ ​អន្ទាក់​នៃ​មារ​ ​ក៏​ចង​អវយវៈ​ភិក្ខុ​នោះ​ ​ភិក្ខុ​នោះ​ឈ្មោះថា​ ​ជាប់​ដោយ​ចំណង​នៃ​មារ​ ​គួរ​មារ​ធ្វើតាម​ប្រាថ្នា​បាន​។​ ​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​រស​ ​ដែល​គប្បី​ដឹង​បាន​ ​ដោយ​អណ្តាត​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​ធម្មារម្មណ៍​ ​ដែល​គប្បី​ដឹង​បាន​ ​ដោយចិត្ត​ ​ជា​ធម្មារម្មណ៍​គួរ​ប្រាថ្នា​ ​គួរ​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​ជាហេតុ​នៃ​សេចក្តី​ត្រេកអរ​ ​បើ​ភិក្ខុ​ត្រេកអរ​ ​សរសើរ​ ​ឋិតនៅ​ដោយ​សេចក្តី​ចូលចិត្ត​មាំ​ ​ចំពោះ​អារម្មណ៍​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ហៅថា​ ​ទៅកាន់​លំនៅ​ ​នៃ​មារ​ ​ទៅកាន់​អំណាច​នៃ​មារ​ ​អន្ទាក់​របស់​មារ​ ​ក៏​ចង​អវយវៈ​ភិក្ខុ​នោះ​ ​ភិក្ខុ​នោះ​ឈ្មោះថា​ ​ជាប់​ដោយ​ចំណង​នៃ​មារ​ ​គួរ​មា​ធ្វើតាម​ប្រាថ្នា​បាន​។​ ​
​(​១​)​ ​ជា​ឈ្មោះ​របស់​តណ្ហា​។​
ថយ | ទំព័រទី ២០៦ | បន្ទាប់