​[​១៦៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​រូប​ដែល​គប្បី​ដឹង​បាន​ដោយ​ចក្ខុ​ ​ជា​រូប​គួរ​ប្រាថ្នា​ ​គួរ​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​ជាហេតុ​នៃ​សេចក្តី​ត្រេកអរ​ ​បើ​ភិក្ខុ​មិន​ត្រេកអរ​ ​មិន​សរសើរ​ ​មិន​ឋិតនៅ​ដោយ​សេចក្តី​ចូលចិត្ត​មាំ​ ​ចំពោះ​រូប​នោះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ហៅថា​ ​មិនទៅ​កាន់​លំនៅ​នៃ​មារ​ ​មិនទៅ​កាន់អំណាច​ ​នៃ​មារ​ ​អន្ទាក់​របស់​មារ​ ​ក៏​របូត​ចេញ​អំពី​អវយវៈ​ភិក្ខុ​នោះ​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​រួចចាក​ចំណង​នៃ​មារ​ ​មិន​គួរ​មារ​ធ្វើតាម​ប្រាថ្នា​បាន​ឡើយ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​រស​ ​ដែល​គប្បី​ដឹង​បាន​ដោយ​អណ្តាត​ ​ជា​រស​ ​គួរ​ប្រាថ្នា​ ​គួរ​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​ជាហេតុ​ ​នៃ​សេចក្តី​ត្រេកអរ​ ​បើ​ភិក្ខុ​មិន​ត្រេកអរ​ ​មិន​សរសើរ​ ​មិន​ឋិតនៅ​ ​ដោយ​សេចក្តី​ចូលចិត្ត​មាំ​ ​ចំពោះ​រស​នោះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ហៅថា​ ​មិនទៅ​កាន់​លំនៅ​នៃ​មារ​ ​មិនទៅ​កាន់អំណាច​ ​នៃ​មារ​ ​អន្ទាក់​របស់​មារ​ ​ក៏​របូត​ចេញ​អំពី​អវយវៈ​ភិក្ខុ​នោះ​ ​ភិក្ខុ​នោះ​ឈ្មោះថា​ ​រួចចាក​ចំណង​នៃ​មារ​ ​មិន​គួរ​មារ​ធ្វើតាម​ប្រាថ្នា​បាន​ឡើយ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​ធម្មារម្មណ៍​ ​ដែល​គប្បី​ដឹង​បាន​ដោយចិត្ត​ ​ជា​ធម្មារម្មណ៍​ ​គួរ​ប្រាថ្នា​ ​គួរ​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​
ថយ | ទំព័រទី ២០៧ | បន្ទាប់