​ជាហេតុ​នៃ​សេចក្តី​ត្រេកអរ​ ​បើ​ភិក្ខុ​មិន​ត្រេកអរ​ ​មិន​សរសើរ​ ​មិន​ឋិតនៅ​ ​ដោយ​សេចក្តី​ចូលចិត្ត​មាំ​ ​ចំពោះ​ធម្មារម្មណ៍​នោះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ហៅថា​ ​មិនទៅ​កាន់​លំនៅ​នៃ​មារ​ ​មិនទៅ​កាន់អំណាច​នៃ​មារ​ ​អន្ទាក់​នៃ​មារ​ ​ក៏​របូត​ចេញ​អំពី​អវយវៈ​ភិក្ខុ​នោះ​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​រួចចាក​ចំណង​នៃ​មារ​ ​មិន​គួរ​មារ​ធ្វើតាម​ប្រាថ្នា​បាន​ឡើយ​។​ ​ចប់​សូត្រ​ ​ទី១​។​ ​
 [​១៦៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​រូប​ដែល​គប្បី​ដឹង​បាន​ដោយ​ចក្ខុ​ ​ជា​រូប​គួរ​ប្រាថ្នា​ ​គួរ​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​ជាហេតុ​នៃ​សេចក្តី​ត្រេកអរ​ ​បើ​ភិក្ខុ​ត្រេកអរ​ ​សរសើរ​ ​ឋិតនៅ​ដោយ​សេចក្តី​ចូលចិត្ត​មាំ​ ​ចំពោះ​រូប​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ ​ហៅថា​ ​ជាប់​ក្នុង​រូប​ ​ដែល​គប្បី​ដឹង​ដោយ​ចក្ខុ​ ​ទៅកាន់​លំនៅ​នៃ​មារ​ ​ទៅកាន់​អំណាច​នៃ​មារ​ ​គួរ​មារ​ធ្វើតាម​ប្រាថ្នា​បាន​។​ ​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​រស​ ​ដែល​គប្បី​ដឹង​បាន​ដោយ​អណ្តាត​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំង​លាយ​ ​មាន​មាន​ធម្មារម្មណ៍​ ​ដែល​គប្បី​ដឹង​បាន​ដោយចិត្ត​ ​ជា​ធម្មារម្មណ៍​គួរ​ប្រាថ្នា​ ​គួរ​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម
ថយ | ទំព័រទី ២០៨ | បន្ទាប់