​ទេវ​ទ​ហវ​គ្គ​


 [​២១១​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​និគម​របស់​ពួក​សក្យៈ​ ​ឈ្មោះ​ទេវ​ទ​ហៈ​ ​ក្នុង​សក្យជនបទ​។​ ​ក្នុង​ទីនោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មិន​ពោល​ថា​ ​ភិ​ក្ខុ​គ្រប់​ៗ​រូប​ ​ត្រូវ​បំពេញ​កិច្ច​ ​ក្នុង​អាយតនៈ​ ​គឺ​ ​ផស្សៈ​ ​ទាំង​ ​៦​ ​ដោយ​សេចក្តី​មិន​ប្រមាទ​ ​ដូច្នេះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​តថាគត​ ​មិន​ពោល​ថា​ ​ភិក្ខុ​គ្រប់រូប​ ​ៗ​រូប​ ​មិន​ត្រូវ​បំពេញ​កិច្ច​ ​ក្នុង​អាយតនៈ​ ​គឺ​ ​ផស្សៈ​ ​ទាំង​ ​៦​ ​ដោយ​សេចក្តី​មិន​ប្រមាទ​ ​ដូច្នេះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​ជា​អរហន្ត​ ​ខីណាស្រព​ ​មាន​ព្រហ្មចរិយៈ​ ​នៅ​រួចហើយ​ ​មាន​សោឡស​កិច្ច​ ​បាន​ធ្វើ​ស្រេចហើយ​ ​មានភារៈ​ដាក់ចុះ​ហើយ​ ​មានប្រយោជន៍​ចំពោះខ្លួន​ ​សម្រេច​ហើយ​ ​មាន​សញ្ញោជនៈ​ក្នុង​ភព​ ​អស់រលីង​ហើយ​ ​ជា​អ្នក​ផុត​ស្រឡះ​ហើយ​ ​ព្រោះ​ដឹង​ច្បាស់​ ​ដោយ​ប្រពៃ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ពោល​ថា​ ​ភិក្ខុ​ទាំងនោះ​ឯង​ ​មិន​ត្រូវ​បំពេញ​កិច្ច​ ​ក្នុង​អាយតនៈ​ ​គឺ​ផស្សៈ​ ​ទាំង​ ​៦​ ​ដោយ​សេចក្តី​មិន​ប្រមាទ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​(​ព្រោះ​)​ ​ភិក្ខុ​ទាំងនោះ​ ​បាន​ធ្វើ​កិច្ច​
ថយ | ទំព័រទី ២៨៥ | បន្ទាប់