​សព្វ​វគ្គ​


 [​២៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សម្តែង​នូវ​អាយតនៈ​ទាំងពួង​ ​ដល់​អ្នក​ ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចាំ​ស្តាប់​នូវ​អាយតនៈ​នោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាយតនៈ​ទាំងពួង​ ​តើ​ដូចម្តេច​ ​គឺ​ភ្នែក​ ​១​ ​រូប​ ​១​ ​ត្រចៀក​ ​១​ ​សំឡេង​ ​១​ ​ច្រមុះ​ ​១​ ​ក្លិន​ ​១​ ​អណ្តាត​ ​១​ ​រស​ ​១​ ​កាយ​ ​១​ ​ផោ​ដ្ឋ​ឰៈ​ ​១​ ​ចិត្ត​ ​១​ ​ធម្មារម្មណ៍​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ ​ហៅថា​ ​អាយតនៈ​ទាំងពួង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ណា​ ​និយាយ​យ៉ាងនេះ​ថា​ ​អញ​ឃាត់​នូវ​អាយតនៈ​ទាំងពួង​នុ៎ះ​ ​ហើយនឹង​បញ្ញត្ត​ ​នូវ​វត្ថុ​ដទៃ​។​ ​វាចា​របស់​បុគ្គល​នោះ​ ​គ្រាន់តែ​ឲ្យ​ ​កើតទៅជា​រឿង​ប៉ុណ្ណោះ​ឯង​។​ ​បុគ្គល​នោះ​ ​បើ​មាន​គេ​សួរ​មក​ ​ក៏​មិន​អាច​ញុំា​ងរឿ​ងនោះ​ ​ឲ្យ​សម្រេច​បាន​ ​នាំឲ្យ​លំបាកទៅ​ខាងមុខ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​(​សត្វ​ទាំងឡាយ​ ​តែង​បាន​នូវ​សេចក្តី​ទុក្ខ​)​ ​ក្នុង​ទី​មិនមែន​ជា​វិស័យ​ ​ដោយពិត​។​ ​ចប់​ ​សូត្រ​ ​ទី​ ​១​។​
ថយ | ទំព័រទី ៣៣ | បន្ទាប់