[​២៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សម្តែង​ធម៌​ ​ដើម្បី​ការ​លះបង់​ ​នូវ​អាយតនៈ​ទាំងពួង​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចាំ​ស្តាប់ធម៌​នោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​សម្រាប់​ការ​លះបង់​ ​នូវ​អាយតនៈ​ទាំងពួង​ ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​លះបង់​ចក្ខុ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​លះបង់​រូប​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​លះបង់​ចក្ខុវិញ្ញាណ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​លះបង់​ចក្ខុ​សម្ផ័​ស្ស​ ​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​លះបង់​ ​នូវ​វេទនា​នោះ​ចេញ​។​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​លះបង់​សោតៈ​។​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​លះបង់​ឃានៈ​។​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​លះបង់​ជិវ្ហា​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​លះបង់​រស​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​លះបង់​ជិវ្ហា​វិញ្ញាណ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​លះបង់​ជិវ្ហា​សម្ផ័​ស្ស​ ​ទោះបី​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​ជិវ្ហា​សម្ផ័​ស្ស​ជា​បច្ច័យ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​លះបង់​ ​នូវ​វេទនា​នោះ​ចេញ​។​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​លះបង់​កាយ​។​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​លះបង់​មនោ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​លះបង់​ធម្មារម្មណ៍​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​លះបង់​មនោវិញ្ញាណ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​លះបង់​មនោ​សម្ផ័​ស្ស​ ​ទោះបី​វេទនា​ណា​ ​
ថយ | ទំព័រទី ៣៤ | បន្ទាប់