​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​លះបង់​ ​នូវ​វេទនា​នោះ​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ជា​ធម៌​សម្រាប់​ការ​លះបង់​ ​នូវ​អាយ​យតនៈ​ទាំងពួង​។​ ​ចប់​សូត្រ​ ​ទី​ ​២​។​
 ​[​២៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សម្តែង​នូវ​ធម៌​ ​ចំពោះ​អ្នក​ទាំងឡាយ​ ​ដើម្បី​ការ​លះបង់​ ​នូវ​អាយតនៈ​ទាំងពួង​ ​ដោយ​អភិញ្ញា​ ​និង​បរិញ្ញា​ ​អ្នក​ទាំងឡាយ​ ​ចាំ​ស្តាប់​នូវ​ធម៌​នោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ធម៌​សម្រាប់​ការ​លះបង់​ ​នូវ​អយតនៈ​ទាំងពួង​ដោយ​អភិញ្ញា​ ​និង​បរិញ្ញា​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​លះបង់​នូវ​ចក្ខុ​ ​ដោយ​អភិញ្ញា​ ​និង​បរិញ្ញា​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​លះបង់​នូវ​រូប​ ​ដោយ​អភិញ្ញា​ ​និង​បរិញ្ញា​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​លះបង់​ ​នូវ​ចក្ខុវិញ្ញាណ​ ​ដោយ​អភិញ្ញា​ ​និង​បរិញ្ញា​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​លះបង់​ ​នូវ​ចក្ខុ​សម្ផ័​ស្ស​ ​ដោយ​អភិញ្ញា​ ​និង​បរិញ្ញា​ ​
ថយ | ទំព័រទី ៣៥ | បន្ទាប់