​ត្រូវ​អ្នក​ទាំងឡាយ​ ​លះបង់​ឆន្ទ​រាគ​ ​ក្នុង​របស់​នោះ​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ដែល​មិន​ទៀង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​មិន​ទៀង​ ​ត្រូវ​អ្នក​ទាំងឡាយ​ ​លះបង់​ឆន្ទ​រាគ​ ​ក្នុង​ចក្ខុ​នោះ​ចេញ​។​បេ​។​ ​ជិវ្ហា​មិន​ទៀង​ ​ត្រូវ​អ្នក​ទាំងឡាយ​លះបង់​ឆន្ទ​រាគ​ក្នុង​ជិវ្ហា​នោះ​ចេញ​។​បេ​។​ ​មនោ​មិន​ទៀង​ ​ត្រូវ​អ្នក​ទាំងឡាយ​ ​លះបង់​ឆន្ទ​រាគ​ ​ក្នុង​មនោ​នោះ​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ណា​ ​មិន​ទៀង​ ​ត្រូវ​អ្នក​ទាំងឡាយ​ ​លះបង់​ឆន្ទ​រាគ​ ​ក្នុង​របស់​នោះ​ចេញ​។​ ​
 [​២៥៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ណា​ជា​ទុក្ខ​ ​ត្រូវ​អ្នក​ទាំងឡាយ​ ​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​របស់​នោះ​ចេញ​។​ ​ត្រូវ​លះបង់​រាគៈ​។​ ​ត្រូវ​លះបង់​ឆន្ទ​រាគ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្វី​ជា​ទុក្ខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​ជា​ទុក្ខ​ ​ត្រូវ​អ្នក​ទាំងឡាយ​ ​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​ចក្ខុ​នោះ​ចេញ​។​ ​ត្រូវ​លះបង់​រាគៈ​។​ ​ត្រូវ​លះបង់​ឆន្ទ​រាគ​។​បេ​។​ ​ជិវ្ហា​ជា​ទុក្ខ​។​បេ​។​ ​មនោ​ជា​ទុក្ខ​ ​ត្រូវ​អ្នក​ទាំងឡាយ​ ​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​មនោ​នោះ​ចេញ​។​ ​ត្រូវ​លះបង់​រាគៈ​។​ ​ត្រូវ​លះបង់​ឆន្ទ​រាគ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ណា​ជា​ទុក្ខ​ ​ត្រូវ​អ្នក​ទាំងឡាយ​ ​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​របស់​នោះ​ចេញ​។​ ​ត្រូវ​លះបង់​រាគៈ​។​ ​ត្រូវ​លះបង់​ឆន្ទ​រាគ​។​ ​
ថយ | ទំព័រទី ៣៤២ | បន្ទាប់