​[​២៥៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សភាវៈ​ណា​ ​ជា​អនត្តា​ ​ត្រូវ​អ្នក​ទាំងឡាយ​ ​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​សភាវៈ​នោះ​ចេញ​។​ ​ត្រូវ​លះបង់​រាគៈ​។​ ​ត្រូវ​លះបង់​ឆន្ទ​រាគ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សភាវៈ​ដូចម្តេច​ ​ជា​អនត្តា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​ជា​អនត្តា​ ​ត្រូវ​អ្នក​ទាំងឡាយ​ ​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​ចក្ខុ​នោះ​ចេញ​ ​។​ ​ត្រូវ​លះបង់​រាគៈ​។​ ​ត្រូវ​លះបង់​ឆន្ទ​រាគ​។​បេ​។​ ​ឃានៈ​ ​ជា​អនត្តា​ ​ត្រូវ​អ្នក​ទាំងឡាយ​ ​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​ឃានៈ​នោះ​ចេញ​។​ ​ត្រូវ​លះបង់​រាគៈ​។​ ​ត្រូវ​លះបង់​ឆន្ទ​រាគ​។​ ​ជិវ្ហា​ ​ជា​អនត្តា​ ​ត្រូវ​អ្នក​ទាំងឡាយ​ ​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​ជិវ្ហា​នោះ​ចេញ​។​ ​ត្រូវ​លះបង់​រាគៈ​។​ ​ត្រូវ​លះបង់​ឆន្ទ​រាគ​។​បេ​។​ ​មនោ​ ​ជា​អនត្តា​ ​ត្រូវ​អ្នក​ទាំងឡាយ​ ​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​មនោ​នោះ​ចេញ​។​ ​ត្រូវ​លះបង់​រាគៈ​។​ ​ត្រូវ​លះបង់​ឆន្ទ​រាគ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សភាវៈ​ណា​ ​ជា​អនត្តា​ ​ត្រូវ​អ្នក​ទាំងឡាយ​ ​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​សភាវៈ​នោះ​ចេញ​។​ ​ត្រូវ​លះបង់​រាគៈ​។​ ​ត្រូវ​លះបង់​ឆន្ទ​រាគ​។​
ថយ | ទំព័រទី ៣៤៣ | បន្ទាប់