​អនិច្ច​វគ្គ​


 [​៤៦​]​ ​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ទាំងអស់​ ​មិន​ទៀង​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ទាំងអស់​ ​មិន​ទៀង​ ​តើ​ដូចម្តេច​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​មិន​ទៀង​ ​រូប​មិន​ទៀង​ ​ចក្ខុវិញ្ញាណ​មិន​ទៀង​ ​ចក្ខុ​សម្ផ័​ស្ស​មិន​ទៀង​ ​ទោះបី​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​វេទនា​នោះ​ ​ក៏​មិន​ទៀង​។​បេ​។​ ​ជិវ្ហា​មិន​ទៀង​ ​រស​មិន​ទៀង​ ​ជិវ្ហា​វិញ្ញាណ​ ​មិន​ទៀង​ ​ជិវ្ហា​សម្ផ័​ស្ស​ ​មិន​ទៀង​ ​ទោះបី​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​ជិវ្ហា​សម្ផ័​ស្ស​ជា​បច្ច័យ​ ​វេទនា​នោះ​ ​ក៏​មិន​ទៀង​។​បេ​។​ ​មនោ​មិន​ទៀង​ ​ធម៌​មិន​ ​ទៀង​ ​មនោវិញ្ញាណ​ ​មិន​ទៀង​ ​មនោ​សម្ផ័​ស្ស​មិន​ទៀង​ ​ទោះបី​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​វេទនា​នោះ​ ​ក៏​មិន​ទៀង​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អរិយសាវ័ក​អ្នកចេះដឹង​ ​ឃើញ​យ៉ាងនេះ​ ​រមែង​នឿយណាយ​ ​ក្នុង​ចក្ខុ​ផង​។​បេ​។​ ​រមែង​ដឹង​ច្បាស់​ថា​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​
ថយ | ទំព័រទី ៦៣ | បន្ទាប់