​សំយោជនៈ​ក៏​មាន​។​ ​ម្នាល​មិគ​ជា​លៈ​ ​ភិក្ខុ​ដែល​ជាប់​ចំពាក់​ ​ដោយ​ចំណង​ ​គឺ​សេចក្តី​ត្រេកត្រអាល​ហ្នឹងឯង​ ​ហៅថា​ ​អ្នកមាន​ប្រក្រតី​ ​នៅ​រួមគ្នា​ ​ជាគម្រប់​ពីរ​។​បេ​។​ ​ម្នាល​មិគ​ជា​លៈ​ ​មាន​រស​ដែល​ត្រូវ​ដឹង​ដោយ​អណ្តាត​។​បេ​។​ ​មាន​ធម្មារម្មណ៍​ ​ដែល​ត្រូវ​ ​ដឹង​ច្បាស់​ដោយចិត្ត​ ​ដែល​ជាទី​ប្រាថ្នា​ ​ជាទី​ពេញចិត្ត​ ​ជាទី​គាប់ចិត្ត​ ​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​ជាទី​ត្រេកអរ​ ​បើ​ភិក្ខុ​ត្រេកអរ​ ​សសើរ​ ​ជាប់ចិត្ត​ចំពោះ​ធម៌​នោះ​ ​កាល​ភិក្ខុ​នោះ​ត្រេកអរ​ ​សរសើរ​ ​ជាប់ចិត្ត​ចំពោះ​ធម៌​នោះ​ ​សេចក្តី​ត្រេកត្រអាល​ ​រមែង​កើតឡើង​ ​កាលបើ​មាន​សេចក្តី​ត្រេកត្រអាល​ ​សេចក្តី​ប្រាថ្នា​ ​ក៏​មាន​ ​កាលបើ​សេចក្តី​ប្រាថ្នា​មាន​ ​សំយោជនៈ​ក៏​មាន​។​ ​ម្នាល​មិគ​ជា​លៈ​ ​ភិក្ខុ​ ​ដែល​ជាប់​ចំពាក់​ដោយ​ចំណង​ ​គឺ​សេចក្តី​ត្រេកត្រអាល​ហ្នឹងឯង​ ​ហៅថា​ ​អ្នកមាន​ប្រក្រតី​ ​នៅ​រូ​ម​គ្នា​ ​ជាគម្រប់​ពីរ​។​ ​ម្នាល​មិគ​ជា​លៈ​ ​ភិក្ខុ​ដែល​មានធម៌​ ​ជា​គ្រឿង​នៅ​យ៉ាងនេះ​ ​ទុកជា​នៅក្នុង​ទីសេនាសនៈ​ស្ងាត់​ ​ដែល​តាំងនៅ​ក្នុង​ព្រៃតូច​ព្រៃធំ​ ​ជា​កន្លែង​មាន​សំឡេង​តិច​ ​មាន​សន្ធឹក​គឹកកង​តិច​ ​មិន​មាន​ខ្យល់​គួរ​ដល់​ ​អំពើ​ស្ងាត់​កំបាំង​របស់​មនុស្ស​ ​គួរ​ដល់​ការ​ពួន​សម្ងំ​ក៏ដោយ​ ​ក៏​នៅតែ​ហៅថា​ ​អ្នកមាន​ ​ប្រក្រតី​នៅ​រួមគ្នា​ ​ជាគម្រប់​ពីរ​។​
ថយ | ទំព័រទី ៧៨ | បន្ទាប់