​ដំណើរ​នោះ​ព្រោះ​ហេតុអ្វី​។​ ​ព្រោះថា​ ​ភិក្ខុ​នោះ​ ​មាន​តណ្ហា​ ​ជាគម្រប់​ពីរ​ ​ឯ​តណ្ហា​នោះ​ឯង​ ​ភិក្ខុ​នោះ​ ​មិនបាន​លះបង់​ហើយ​ ​ព្រោះហេតុនោះ​ ​បាន​ជា​ហៅថា​ ​អ្នកមាន​ប្រក្រតី​នៅ​រួមគ្នា​ជាគម្រប់​ពីរ​។​ ​
 [​៦៧​]​ ​ម្នាល​មិគ​ជា​លៈ​ ​មាន​រូប​ដែល​ត្រូវ​ដឹង​ច្បាស់​ដោយ​ភ្នែក​ ​ដែល​ជាទី​ប្រាថ្នា​ ​ជាទី​ពេញចិត្ត​ ​ជាទី​គាប់ចិត្ត​ ​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​ជាទី​ត្រេកអរ​ ​បើ​ភិក្ខុ​មិន​ត្រេកអរ​ ​មិន​សរសើរ​ ​មិន​ជាប់ចិត្ត​ចំពោះ​រូប​នោះ​ទេ​ ​កាល​ភិក្ខុ​នោះ​ ​មិន​ត្រេកអរ​ ​មិន​សរសើរ​ ​មិន​ជាប់ចិត្ត​ ​ចំពោះ​រូប​នោះ​ ​សេចក្តី​ត្រេកត្រអាល​ ​ក៏​រលត់​ទៅ​ ​កាលបើ​មិន​ ​មាន​សេចក្តី​ត្រេកត្រអាល​ ​សេចក្តី​ប្រាថ្នា​ ​ក៏​មិន​មាន​ ​កាលបើ​មិន​មាន​សេចក្តី​ប្រាថ្នា​ ​សំយោជនៈ​ ​ក៏​មិន​មាន​។​ ​ម្នាល​មិគ​ជា​លៈ​ ​ភិក្ខុ​ដែល​រួចចាក​ចំណង​ ​គឺ​សេចក្តី​ត្រេក​ ​ត្រអាល​ហ្នឹងឯង​ ​ហៅថា​ ​អ្នកមាន​ប្រក្រតី​នៅ​ម្នាក់ឯង​។​បេ​។​ ​ម្នាល​មិគ​ជា​លៈ​ ​មាន​រស​ ​ដែល​ត្រូវ​ដឹង​ច្បាស់​ ​ដោយ​អណ្តាត​។​បេ​។​ ​ម្នាល​មិគ​ជា​លៈ​ ​មាន​ធម្មារម្មណ៍​ ​ដែល​ត្រូវ​ ​ដឹង​ច្បាស់​ដោយចិត្ត​ ​ដែល​ជាទី​ប្រាថ្នា​ ​ជាទី​ពេញចិត្ត​ ​ជាទី​គាប់ចិត្ត​ ​ជាទីស្រឡាញ់​ ​
ថយ | ទំព័រទី ៧៩ | បន្ទាប់