​[​៣៩៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ដើមឈើ​ឯណា​នីមួយ​ ​ដែល​នៅក្នុង​ជម្ពូទ្វីប​ ​មានតែ​ដើម​ព្រីង​ ​ប្រាកដជា​ប្រសើរ​ជាង​ដើមឈើ​ទាំងនោះ​ ​ដូចម្តេច​មិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ធម៌​ឯណា​នីមួយ​ ​ដែល​ជា​ចំណែកខាង​ការ​ត្រាស់​ដឹង​ ​មាន​តែ​បញ្ញិ​ន្ទ្រិយ​ ​ប្រាកដជា​ប្រសើរ​ជាង​ធម៌​ទាំងនោះ​ ​ដោយ​ការ​ត្រាស់​ដឹង​ ​ក៏​ដូច្នោះ​ដែរ​។​
 [​៣៩៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ពួក​ធម៌​ជា​ចំណែកខាង​ការ​ត្រាស់​ដឹង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សទ្ធិន្ទ្រិយ​ ​ជា​ធម៌​ជា​ចំណែកខាង​ការ​ត្រាស់​ដឹង​ ​សទ្ធិន្ទ្រិយ​នោះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ត្រាស់​ដឹង​។​ ​វិ​រិយិន្ទ្រិយ​ ​សតិ​ន្ទ្រិយ​ ​សមា​ធិន្ទ្រិយ​ ​បញ្ញិ​ន្ទ្រិយ​ ​ជា​ធម៌​ជា​ចំណែកខាង​ការ​ត្រាស់​ដឹង​ ​បញ្ញិ​ន្ទ្រិយ​នោះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ត្រាស់​ដឹង​។​ ​
 [​៣៩៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ដើមឈើ​ឯណា​នីមួយ​ ​ដែល​នៅក្នុង​ជម្ពូទ្វីប​ ​មានតែ​ដើម​ព្រីង​ ​ប្រាកដជា​ប្រសើរ​ជាង​ដើមឈើ​ទាំងនោះ​ ​ដូចម្តេច​មិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ធម៌​ឯណា​នីមួយ​ ​ដែល​ជា​ចំណែកខាង​ការ​ត្រាស់​ដឹង​ ​មាន​តែ​បញ្ញិ​ន្ទ្រិយ​ ​ប្រាកដជា​ប្រសើរ​ជាង​ធម៌​ទាំងនោះ​ ​ដោយ​ការ​ត្រាស់​ដឹង​ ​ក៏​ដូច្នោះ​ដែរ​។​
ថយ | ទំព័រទី ២៣៨ | បន្ទាប់