​ប្រព្រឹត្តទៅ​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​វេទនា​ទាំងឡាយ​។​ ​ជា​អ្នក​ពិចារណា​ឃើញ​ ​នូវ​ចិត្ត​ក្នុងចិត្ត​ ​ជាប្រក្រតី​ ​ជា​អ្នកមាន​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានចិត្ត​មាន​អារម្មណ៍​មូល​តែមួយ​ ​មានចិត្ត​ជ្រះថ្លា​ ​មានចិត្ត​តាំង​ខ្ជាប់​ ​មានចិត្ត​ខ្ពស់​ឯក​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​កំណត់​ដឹង​នូវ​ចិត្ត​។​ ​ជា​អ្នក​ពិចារណា​ឃើញ​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​ជា​អ្នកមាន​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានចិត្ត​មាន​អារម្មណ៍​មូល​តែមួយ​ ​មានចិត្ត​ជ្រះថ្លា​ ​មានចិត្ត​តាំង​ខ្ជាប់​ ​មានចិត្ត​ខ្ពស់​ឯក​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​កំណត់​ដឹង​នូវ​ធម៌​ទាំងឡាយ​។​
 ​[​១៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ឯណា​ ​ជា​អរហន្ត​ខីណាស្រព​ ​ដែល​មាន​ព្រហ្មចារ្យ​ ​នៅ​រួចហើយ​ ​មាន​សោឡស​កិច្ច​បាន​ធ្វើ​ហើយ​ ​មានភារៈ​ដាក់ចុះ​ហើយ​ ​មានប្រយោជន៍​របស់​ខ្លួន​ ​ដល់ហើយ​ ​ដោយលំដាប់​ ​មាន​សញ្ញោជនៈ​ ​ក្នុង​ភព​អស់ហើយ​ ​មានចិត្ត​រូច​ស្រឡះ​ហើយ​ ​ព្រោះ​ត្រាស់​ដឹង​ ​ដោយ​ប្រពៃ​ ​ភិក្ខុ​ទាំងនោះ​ ​តែង​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ ​ជាប្រក្រតី​ ​ជា​អ្នកមាន​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានចិត្ត​មាន​អារម្មណ៍​មូល​តែមួយ​ ​មានចិត្ត​ជ្រះថ្លា​ ​មានចិត្ត​តាំង​ខ្ជាប់​ ​មានចិត្ត​ខ្ពស់​ឯក​ ​មិន​ជំពាក់​ដោយ​កាយ​។​ ​ជា​អ្នក​ពិចារណា​ឃើញ​ ​នូវ​វេទនា​ក្នុង​វេទនា​ទាំងឡាយ​ ​ជាប្រក្រតី​ ​ជា​អ្នកមាន​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានចិត្ត​មាន​អារម្មណ៍​មូល​តែមួយ​ ​មានចិត្ត​ជ្រះថ្លា​ ​មានចិត្ត​តាំង​ខ្ជាប់​
ថយ | ទំព័រទី ១២ | បន្ទាប់