​មានចិត្ត​ខ្ពស់​ឯក​ ​មិន​ជំពាក់​ដោយ​វេទនា​ទាំងឡាយ​។​ ​ជា​អ្នក​ពិចារណា​ឃើញ​ ​នូវ​ចិត្ត​ក្នុងចិត្ត​ ​ជាប្រក្រតី​ ​ជា​អ្នកមាន​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានចិត្ត​មាន​អារម្មណ៍​មូល​តែមួយ​ ​មានចិត្ត​ជ្រះថ្លា​ ​មានចិត្ត​តាំង​ខ្ជាប់​ ​មានចិត្ត​ខ្ពស់​ឯក​ ​មិន​ជំពាក់​ដោយចិត្ត​។​ ​ជា​អ្នក​ពិចារណា​ឃើញ​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​ជា​អ្នកមាន​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានចិត្ត​មាន​អារម្មណ៍​មូល​តែមួយ​ ​មានចិត្ត​ជ្រះថ្លា​ ​មានចិត្ត​តាំង​ខ្ជាប់​ ​មានចិត្ត​ខ្ពស់​ឯក​ ​មិន​ជំពាក់​ដោយ​ធម៌​ទាំងឡាយ​។​ ​
 [​១៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ឯណា​ ​ជា​ភិក្ខុ​ថ្មី​ ​ទើបតែនឹង​បួស​ ​ទើបនឹង​មកកាន់​ធម្មវិន័យ​នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងអម្បាល​នោះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ឲ្យ​សមាទាន​ ​ឲ្យ​សេពគប់​ ​ឲ្យ​តាំងនៅ​ ​ក្នុង​ការ​ចំរើន​សតិ​ប្ប​ដ្ឋាន​ ​ទាំង​ ​៤​ ​នេះ​។​ ​
ថយ | ទំព័រទី ១៣ | បន្ទាប់