​[​១៩​]​ ​សាវត្ថី​និទាន​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​បេ​។​ ​បាន​ត្រាស់​នូវ​ភាសិត​នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុគ្គល​ពោល​ថា​ ​គំនរ​នៃ​អកុសល​ដូច្នេះ​ ​បើ​ពោល​ដោយ​ត្រឹមត្រូវ​ ​ត្រូវ​ពោល​ចំពោះ​នី​វរ​ណៈ​ទាំង​ ​៥​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គំនរ​នៃ​អកុសល​ទាំងអស់​នេះ​ ​គឺ​ ​នី​វរ​ណៈ​ទាំង​ ​៥​ ​នេះឯង​។​ ​នី​វរ​ណៈ​ទាំង​ ​៥​ ​តើ​អ្វីខ្លះ​។​ ​គឺ​កា​មច្ឆ​ន្ទ​នី​វរ​ណៈ​ ​១​ ​ព្យាបាទ​នី​វរ​ណៈ​ ​១​ ​ថីនមិទ្ធ​នី​វរ​ណៈ​ ​១​ ​ឧទ្ធច្ច​កុក្កុ​ច្ច​នី​វរ​ណៈ​ ​១​ ​វិចិកិច្ឆា​នី​វរ​ណៈ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុគ្គល​ពោល​ថា​ ​គំនរ​នៃ​អកុសល​ ​ដូច្នេះ​ ​កាលបើ​ពោល​ដោយ​ត្រឹមត្រូវ​ ​ត្រូវ​ពោល​ចំពោះ​ ​នី​វរ​ណៈ​ ​ទាំង​ ​៥​ ​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គំនរ​នៃ​អកុសល​ទាំងអស់​ ​គឺ​ ​នី​វរ​ណៈ​ទាំង​ ​៥នេះឯង​។​ ​
 ​[​២០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុគ្គល​ពោល​ថា​ ​គំនរ​នៃ​កុសល​ ​ដូច្នេះ​ ​កាលបើ​ពោល​ដោយ​ត្រឹមត្រូវ​ ​ត្រូវ​ពោល​ចំពោះ​សតិ​ប្ប​ដ្ឋាន​ ​ទាំង​ ​៤​។​ ​មា្ន​លភិ​ក្ខុ​ទាំងឡាយ​ ​គំនរ​នៃ​កុសល​ទាំងអស់​នេះ​ ​គឺ​ ​សតិ​ប្ប​ដ្ឋាន​ ​ទាំង​ ​៤​ ​នេះឯង​។​ ​សតិ​ប្ប​ដ្ឋាន​ ​ទាំង​ ​៤​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ ​ជាប្រក្រតី​ ​ជា​អ្នកមាន​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​ចេញ​។​ ​
ថយ | ទំព័រទី ១៤ | បន្ទាប់