និង​សេចក្តី​ឃើញ​ ​កើតឡើង​ ​ដល់​តថាគត​ថា​ ​សេចក្តី​រួច​វិសេស​របស់​តថាគត​ ​មិន​ត្រឡប់​កម្រើក​ទៀត​ឡើយ​ ​ជាតិនេះ​ ​ជាទីបំផុត​ត្រឹមនេះ​ហើយ​ ​ឥឡូវនេះ​ ​ភព​ថ្មី​មិន​មាន​ឡើយ​។​
 ​[​២២០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​នេះ​ ​មាន​ ​៣​ ​ប្រការ​។​ ​ឥន្ទ្រិយ​ ​៣ប្រការ​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​ឥត្ថិន្ទ្រិយ​ ​១​ ​បុរិ​សិន្ទ្រិយ​ ​១​ ​ជិ​វិ​តិ​ន្ទ្រិយ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​មាន​ ​៣​ ​ប្រការ​ ​ដូច្នេះ​ឯង​។​
 [​២២១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​នេះ​ ​មាន​ ​៣​ ​ប្រការ​។​ ​ឥន្ទ្រិយ​ ​៣​ ​ប្រការ​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​អនញ្ញា​ត​ញ្ញស្សា​មី​តិ​ន្ទ្រិយ​ ​១​(​១​)​ ​អញ្ញិ​ន្ទ្រិយ​ ​១​(​២​)​ ​អញ្ញាតា​វិន្ទ្រិយ​ ​១​(​៣​)​​ ​។ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​ ​មាន​ ​៣​ ​ប្រការ​ ​ដូច្នេះ​ឯង​។​
​(​១​)​ ​គឺ​ឥន្ទ្រិយ​ ​ដែល​កើតឡើង​ ​ក្នុង​ខណៈ​នៃ​សោតាបត្តិ​មគ្គ​ ​ប្រាកដ​ ​ច្បាស់​ ​ដល់​អ្នកប្រតិបត្តិ​ថា​ ​អាត្មាអញ​ ​នឹង​ដឹង​ច្បាស់​នូវ​ធម៌​ ​ដែល​ខ្លួន​មិនធ្លាប់​ដឹង​ ​ក្នុង​សង្សារវដ្ត​នេះ​។​ ​(​២​)​ ​គឺ​ឥន្ទ្រិយ​ ​ដែល​កើតឡើង​ ​ក្នុង​ហេតុ​ទាំង​ ​៦​ ​តាំង​អំពី​សោតាបត្តិផល​ ​ជាដើម​ទៅ​ ​ដោយ​អាការ​ត្រាស់​ដឹង​នូវ​ធម៌​ ​ដែល​ខ្លួន​មិនទាន់​បានដឹង​។​ ​(​៣​)​ ​គឺ​ឥន្ទ្រិយ​ ​ដែល​កើតឡើង​ ​ក្នុង​អរហត្តផល​ ​ជា​គុណ​ ​ដែល​ខ្លួន​មិនធ្លាប់​ដឹង​អំពី​មុន​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៥៧ | បន្ទាប់