​មាន​អមតៈ​ជាទីបំផុត​។​ ​ម្នាល​សារីបុត្រ​ ​ដំណើរ​នុ៎ះ​ ​បើ​ពួក​ជន​ឯណា​ ​ធ្លាប់​ដឹង​ ​ឃើញ​ ​យល់​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ប្រទះ​ដោយ​ប្រាជ្ញា​ ​ពួក​ជន​នោះ​ ​មិន​មាន​សង្ស័យ​ ​មិន​មាន​ងឿងឆ្ងល់​ ​ក្នុង​ដំណើរ​នោះ​ឡើយ​ ​ថា​សទ្ធិន្ទ្រិយ​ ​ដែល​បុគ្គល​ចំរើន​ ​ធ្វើឲ្យ​ក្រាស់ក្រែល​ហើយ​ ​ជា​ធម្មជាត​ឈម​ទៅកាន់​អមតៈ​ ​មាន​អមតៈ​ប្រព្រឹត្តទៅ​ខាងមុខ​ ​មាន​អមតៈ​ ​ជាទីបំផុត​។​បេ​។​ ​ថា​បញ្ញិ​ន្ទ្រិយ​ ​ដែល​បុគ្គល​ចំរើន​ ​ធ្វើឲ្យ​ក្រាស់ក្រែល​ហើយ​ ​ជា​ធម្មជាត​ឈម​ទៅកាន់​អមតៈ​ ​មាន​អមតៈ​ប្រព្រឹត្តទៅ​ខាងមុខ​ ​មាន​អមតៈ​ជាទីបំផុត​។​
 [​៣១០​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​ក្នុង​ប្រាសាទ​ ​របស់​មិគា​រមាតា​ ​ក្នុង​វត្ត​បុព្វារាម​ ​ជិត​ក្រុង​សាវត្ថី​ ​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​សួរ​ពួក​ភិក្ខុ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុតែ​ខ្លួន​បាន​ចំរើន​ ​ធ្វើឲ្យ​ក្រាស់ក្រែល​ ​នូវ​ឥន្ទ្រិយ​ប៉ុន្មាន​យ៉ាង​ ​ទើប​ភិក្ខុ​ជា​ខីណាស្រព​ ​
ថយ | ទំព័រទី ១៩៩ | បន្ទាប់