​[​៤០១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ដើមឈើ​ឯណា​នីមួយ​ ​របស់​ពួក​អសុរ​ ​មានតែ​ដើម​ច្រនៀង​ ​ប្រសើរ​ជាង​ដើមឈើ​ទាំងនោះ​ ​ដូចម្តេច​មិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ធម៌​ឯណា​នីមួយ​ ​ដែល​ជា​ចំណែកខាង​ការ​ត្រាស់​ដឹង​ ​មាន​តែ​បញ្ញិ​ន្ទ្រិយ​ ​ប្រសើរ​ជាពួក​ធម៌​ទាំងនោះ​ ​ដោយ​ការ​ត្រាស់​ដឹង​ ​ក៏​ដូច្នោះ​ដែរ​។​
 [​៤០២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ដើមឈើ​ឯណា​នីមួយ​ ​របស់​ពួក​គ្រុឌ​ ​មានតែ​ដើម​រកា​ ​ប្រសើរ​ជាដើម​ឈើ​ទាំងនោះ​ ​ដូចម្តេច​មិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ធម៌​ឯណា​នីមួយ​ ​ដែល​ជា​ចំណែកខាង​ការ​ត្រាស់​ដឹង​ ​មាន​តែ​បញ្ញិ​ន្ទ្រិយ​ ​ប្រសើរ​ជាង​ពួក​ធម៌​ទាំងនោះ​ ​ដោយ​ការ​ត្រាស់​ដឹង​ ​ក៏​ដូច្នោះ​ដែរ​។​
 [​៤០៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ពួក​ធម៌​ជា​ចំណែកខាង​ការ​ត្រាស់​ដឹង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សទ្ធិន្ទ្រិយ​ ​ជា​ធម៌​ជា​ចំណែកខាង​ការ​ត្រាស់​ដឹង​ ​សទ្ធិន្ទ្រិយ​នោះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ត្រាស់​ដឹង​។​បេ​។​ ​បញ្ញិ​ន្ទ្រិយ​ ​ជា​ធម៌​ជា​ចំណែកខាង​ការ​ត្រាស់​ដឹង​ ​បញ្ញិ​ន្ទ្រិយ​នោះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ត្រាស់​ដឹង​។​
ថយ | ទំព័រទី ២៤១ | បន្ទាប់