​[​៤០៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ដើមឈើ​ឯណា​នីមួយ​ ​របស់​ពួក​គ្រុឌ​ ​មានតែ​ដើម​រកា​ ​ប្រសើរ​ជាង​ដើមឈើ​ទាំងនោះ​ ​ដូចម្តេច​មិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ធម៌​ឯណា​នីមួយ​ ​ដែល​ជា​ចំណែកខាង​ការ​ត្រាស់​ដឹង​ ​មាន​តែ​បញ្ញិ​ន្ទ្រិយ​ ​ប្រសើរ​ជាពួក​ធម៌​ទាំងនោះ​ ​ដោយ​ការ​ត្រាស់​ដឹង​ ​ក៏​ដូច្នោះ​ដែរ​។​

​ចប់​ ​ពោធិ​បក្ខិយ​វគ្គ​ ​ទី​ ​៧​។​
​ឧទ្ទាន​នៃ​ពោធិ​បក្ខិយ​វគ្គ​នោះ​គឺ​​


​និយាយ​អំពី​ចំរើន​ឥន្ទ្រិយ​ ​ដើម្បី​លះបង់​សញ្ញោជនៈ​ ​១​ ​ដើម្បី​ដក​ចោល​ ​នូវ​អនុស័យ​ ​១​ ​ដើម្បី​កំណត់​ដឹង​កាលយូរ​ ​១​ ​ដើម្បី​កិរិយា​អស់​ទៅ​ ​នៃ​អាសវៈ​ ​១​ ​អំពី​ផល​ ​២​ ​លើក​ ​អំពី​ដើមឈើ​ ​៤​ ​លើក​ ​ហេតុ​នោះ​ ​បាន​ជា​ហៅថា​វគ្គ​។
ថយ | ទំព័រទី ២៤២ | បន្ទាប់