​[​៤០៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញោជនៈ​ ​ជា​ចំណែកខាង​លើ​នេះ​ ​មាន​ ​៥​។​ ​ចុះ​សញ្ញោជនៈ​ ​ជា​ចំណែកខាង​លើ​ ​មាន​ ​៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​រូប​រាគ​ ​១​ ​អរូប​រាគ​ ​១​ ​មានះ​ ​១​ ​ឧទ្ធច្ចៈ​ ​១​ ​អវិជ្ជា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញោជនៈ​ ​ជា​ចំណែកខាង​លើ​ ​មាន​ ​៥​ ​នេះឯង​។​
 ​[​៤០៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​ ​៥​ ​ភិក្ខុ​គួរ​ចំរើន​ ​ដើម្បី​ដឹង​ ​ដើម្បី​កំណត់​ដឹង​ ​ដើម្បី​អស់​ទៅ​ ​ដើម្បី​កិរិយា​លះបង់​ ​នូវ​សញ្ញោជនៈ​ ​ជា​ចំណែកខាង​លើ​ ​៥​ ​នេះឯង​។​ ​ឥន្ទ្រិយ​ ​៥​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​នូវ​សទ្ធិន្ទ្រិយ​ ​ដែល​អាស្រ័យ​នូវ​វិវេក​ ​អាស្រ័យ​នូវ​វិរាគ​ ​អាស្រ័យ​នូវ​និរោធ​ ​បង្អោន​ទៅ​ ​ដើម្បី​លះបង់​។​បេ​។​ ​ចំរើន​នូវ​បញ្ញិ​ន្ទ្រិយ​ ​ដែល​អាស្រ័យ​នូវ​វិវេក​ ​អាស្រ័យ​នូវ​វិរាគ​ ​អាស្រ័យ​នូវ​និរោធ​ ​បង្អោន​ទៅ​ ​ដើម្បី​លះបង់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​ ​៥​ ​នេះ​ ​ភិក្ខុ​គួរ​ចំរើន​ដើម្បី​ដឹង​ ​ដើម្បី​កំណត់​ដឹង​ ​ដើម្បី​អស់​ទៅ​ ​ដើម្បី​កិរិយា​លះបង់​ ​នូវ​សញ្ញោជនៈ​ ​ជា​ចំណែកខាង​លើ​ ​៥​ ​នេះឯង​។​ ​(​មគ្គ​សំយុត្ត​ ​ដែល​ឲ្យ​ពិស្តារ​ហើយ​យ៉ាងណា​ ​ពាក្យ​ថា​ ​អាស្រ័យ​នូវ​វិវេក​ ​(​ជាដើម​)​ ​បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ ​យ៉ាងនោះ​ចុះ​)​។​
ថយ | ទំព័រទី ២៤៤ | បន្ទាប់