​[​៤០៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទន្លេ​គង្គា​ ​មាន​ទំនាប​ទៅ​ខាងកើត​ ​មាន​ជម្រាល​ទៅ​ខាងកើត​ ​ឈម​ទៅ​ខាងកើត​ ​ដូចម្តេច​មិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ចំរើន​ ​នូវ​ឥន្ទ្រិយ​ ​៥​ ​ធ្វើឲ្យ​ច្រើន​នូវ​ឥន្ទ្រិយ​ ​៥​ ​រមែង​មាន​ទំនាប​ទៅ​រក​ព្រះនិព្វាន​ ​មាន​ជម្រាល​ទៅ​រក​ព្រះនិព្វាន​ ​ឈម​ទៅ​រក​ព្រះនិព្វាន​ ​ក៏​ដូច្នោះ​ដែរ​។​ ​
 ​[​៤១០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ចំរើន​នូវ​ឥន្ទ្រិយ​ ​៥​ ​ធ្វើឲ្យ​ច្រើន​នូវ​ឥន្ទ្រិយ​ ​៥​ ​រមែង​មាន​ទំនាប​ទៅ​រក​ព្រះនិព្វាន​ ​មាន​ជម្រាល​ទៅ​រក​ព្រះនិព្វាន​ ​ឈម​ទៅ​រក​ព្រះនិព្វាន​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​ ​នូវ​សទ្ធិន្ទ្រិយ​ ​មាន​កិរិយា​ ​កំចាត់​បង់​ ​នូវ​រាគៈ​ជាទីបំផុត​ ​កំចាត់​បង់​ ​នូវ​ទោសៈ​ជាទីបំផុត​ ​កំចាត់​បង់​ ​នូវ​មោហៈ​ជាទីបំផុត​។​បេ​។​ ​ចំរើន​នូវ​បញ្ញិ​ន្ទ្រិយ​ ​មាន​កិរិយា​កំចាត់​បង់​ ​នូវ​រាគៈ​ជាទីបំផុត​ ​កំចាត់​បង់​ ​នូវ​ទោសៈ​ជាទីបំផុត​ ​កំចាត់​បង់​ ​នូវ​មោហៈ​ជាទីបំផុត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ចំរើន​នូវ​ឥន្ទ្រិយ​ ​៥​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​ឥន្ទ្រិយ​ ​៥​ ​រមែង​មាន​ទំនាប​ទៅ​រក​ព្រះនិព្វាន​ ​មាន​ជម្រាល​ទៅ​រក​ព្រះនិព្វាន​ ​ឈម​ទៅ​រក​ ​ព្រះនិព្វាន​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ២៤៥ | បន្ទាប់