​និយាយ​អំពី​ព្រះ​តថាគត​ ​១​ ​អំពី​ស្នាមជើង​ ​១​ ​អំពី​មេដំបូល​ផ្ទះ​ ​១​ ​អំពី​ក្លិន​ឫស​ ​១​ ​អំពី​ក្លិន​ ​ខ្លឹម​ ​១​ ​អំពី​ក្លិន​ផ្កាម្លិះ​ ​១​ ​អំពី​ស្តេច​ចក្រពត្តិ​ ​១​ ​អំពី​ព្រះ​ចន្រ្ទ​ ​១​ ​អំពី​ព្រះអាទិត្យ​ ​១​ ​អំពី​សំពត់​ ​១​ ​រួម​ជា​ ​១០​។​

 (​អប្បមាទ​វគ្គ​ ​បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ ​តាម​ទំនង​ ​នៃ​សម្ម​ប្ប​ធាន​ចុះ​)​។​ ​ចប់​ ​១​ ​វគ្គ​។​
 [​៤១៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការងារ​ណាមួយ​ ​ដែល​បុគ្គល​ត្រូវ​ធ្វើ​ដោយ​កម្លាំង​ ​លុះតែ​អាស្រ័យ​នឹង​ផែនដី​ ​ស្ថិត​លើ​ផែនដី​ ​ទើប​ធ្វើការងារ​ ​ដែល​ត្រូវ​ធ្វើ​ដោយ​កម្លាំង​ទាំងអស់​នោះ​បាន​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​លុះតែ​អាស្រ័យ​នូវ​សីល​ ​ស្ថិតនៅ​ក្នុង​សីល​ ​ទើប​ចំរើន​នូវ​សម្ម​ប្ប​ធាន​ ​៤​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​សម្ម​ប្ប​ធាន​ ​៤​ ​បាន​ ​យ៉ាងនោះ​ដែរ​។​
ថយ | ទំព័រទី ២៥១ | បន្ទាប់