​[​៤១៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​អាស្រ័យ​នូវ​សីល​ ​ស្ថិតនៅ​ក្នុង​សីល​ ​ចំរើន​នូវ​សម្ម​ប្ប​ធាន​ ​៤​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​សម្ម​ប្ប​ធាន​ ​៤​ ​បាន​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ញុំាង​ឆន្ទៈ​ឲ្យ​កើត​ ​ប្រឹងប្រែង​ ​ប្រារព្ធ​ព្យាយាម​ ​ផ្គង​ចិត្ត​ទុក​ ​តាំង​ព្យាយាម​មាំ​ ​ដើម្បី​ញុំាង​ធម៌​ទាំងឡាយ​ ​ជាអកុសល​ ​ដ៏​លាមក​ ​ដែល​មិនទាន់​កើត​ ​មិន​ឲ្យ​កើតឡើង​បាន​ ​១​។​បេ​។​ ​ញុំាង​ឆន្ទៈ​ឲ្យ​កើត​ ​ប្រឹងប្រែង​ ​ប្រារព្ធ​ព្យាយាម​ ​ផ្គង​ចិត្ត​ទុក​ ​តាំង​ព្យាយាម​មាំ​ ​ដើម្បី​ញុំាង​ធម៌​ទាំងឡាយ​ ​ជាកុសល​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​ស្ថិតស្ថេរ​ ​មិន​ឲ្យ​វិនាស​ ​ឲ្យ​ចំរើន​ធំ​ទូលាយ​ ​បរិបូណ៌​ ​ជាភិយ្យោភាព​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អាស្រ័យ​នូវ​សីល​ ​ស្ថិតនៅ​ក្នុង​សីល​ ​ចំរើន​នូវ​សម្ម​ប្ប​ធាន​ ​៤​ ​ធ្វើឲ្យ​ច្រើន​នូវ​សម្ម​ប្ប​ធាន​ ​៤​ ​យ៉ាងនេះ​ឯង​។​ ​(​ពល​ករណីយ​វគ្គ​ ​បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ ​តាម​ទំនង​ ​នៃ​សម្ម​ប្ប​ធាន​ ​យ៉ាងនេះ​ចុះ​)​។​
 [​៤១៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការស្វែងរក​នេះ​ ​មាន​ ​៣​ ​យ៉ាង​។​ ​ការស្វែងរក​ ​៣​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ការស្វែងរក​កាម​ ​១​ ​ការស្វែងរក​ភព​ ​១​ ​ការស្វែងរក​ព្រហ្មចរិយៈ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការស្វែងរក​ ​មាន​ ​៣​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ២៥២ | បន្ទាប់