​[​៤១៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​គួរ​ចំរើន​នូវ​សម្ម​ប្ប​ធាន​ ​៤​ ​ដើម្បី​ដឹង​ច្បាស់​ ​ដើម្បី​កំណត់​ដឹង​ ​ដើម្បី​អស់​ទៅ​ ​ដើម្បី​លះបង់​ ​នូវ​ការស្វែងរក​ ​ទាំង​ ​៣​ ​ប្រការ​នេះឯង​។​ ​សម្ម​ប្ប​ធាន​ ​៤​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​។​បេ​។​ ​ញុំាង​ឆន្ទៈ​ឲ្យ​កើត​ ​ប្រឹងប្រែង​ ​ប្រារព្ធ​ព្យាយាម​ ​ផ្គង​ចិត្ត​ទុក​ ​តាំង​ព្យាយាម​មាំ​ ​ដើម្បី​ញុំាង​ធម៌​ទាំងឡាយ​ ​ជាកុសល​ដែល​កើតឡើង​ហើយ​ ​ឲ្យ​ស្ថិតស្ថេរ​ ​មិន​ឲ្យ​វិនាស​ ​ឲ្យ​ចំរើន​ធំ​ទូលាយ​ ​បរិបូណ៌​ ​ជាភិយ្យោភាព​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គួរ​ចំ​រើ​ន​សម្ម​ប្ប​ធាន​ ​៤​ ​នេះ​ ​ដើម្បី​ដឹង​ច្បាស់​ ​ដើម្បី​កំណត់​ដឹង​ ​ដើម្បី​អស់​ទៅ​ ​ដើម្បី​លះបង់​ ​នូវ​ការស្វែងរក​ ​ទាំង​ ​៣​ ​យ៉ាងនេះ​ឯង​។​
 [​៤២០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញោជនៈ​ជា​ចំណែកខាង​លើ​នេះ​ ​មាន​ ​៥​។​ ​សញ្ញោជនៈ​ ​ជា​ចំណែកខាង​លើ​ ​៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​រូប​រាគ​ ​១​ ​អរូប​រាគ​ ​១​ ​មានះ​ ​១​ ​ឧទ្ធច្ចៈ​ ​១​ ​អវិជ្ជា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញោជនៈ​ ​ជា​ចំណែកខាង​លើ​ ​មាន​ ​៥​ ​នេះឯង​។​
ថយ | ទំព័រទី ២៥៣ | បន្ទាប់