​ពល​សំយុត្ត​


 [​៤២២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពលៈ​ទាំងឡាយ​នេះ​ ​មាន​ ​៥​។​ ​ពលៈ​ ​៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សទ្ធា​ពលៈ​ ​១​ ​វិ​រិយ​ពលៈ​ ​១​ ​សតិ​ពលៈ​ ​១​ ​សមាធិ​ពលៈ​ ​១​ ​បញ្ញា​ពលៈ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពលៈ​មាន​ ​៥​ ​នេះឯង​។​
 [​៤២៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទន្លេ​គង្គា​មាន​ទំនាប​ទៅ​ខាងកើត​ ​មាន​ជម្រាល​ទៅ​ខាងកើត​ ​ឈម​ទៅ​ខាងកើត​ ​ដូចម្តេច​មិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ចំរើន​នូវ​ពលៈ​ ​៥​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​ពលៈ​ ​៥​ ​រមែង​មាន​ទំនាប​ទៅ​រក​ព្រះនិព្វាន​ ​មាន​ជម្រាល​ទៅ​រក​ព្រះនិព្វាន​ ​ឈម​ទៅ​រក​ព្រះនិព្វាន​ ​ក៏​ដូច្នោះ​ដែរ​។​
 [​៤២៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ចំរើន​នូវ​ពលៈ​ ​៥​ ​ធ្វើឲ្យ​ច្រើន​នូវ​ពលៈ​ ​៥​ ​រមែង​មាន​ទំ​នា​បទៅរ​ព្រះនិព្វាន​ ​មាន​ជម្រាល​ទៅ​រក​ព្រះនិព្វាន​ ​ឈម​ទៅ​រក​ព្រះនិព្វាន​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​នូវ​សទ្ធា​ពលៈ​ ​ដែល​អាស្រ័យ​នូវ​វិវេក​ ​អាស្រ័យ​នូវ​វិរាគ​ ​អាស្រ័យ​នូវ​និរោធ​ ​បង្អោន​ទៅ​រក​ការ​លះបង់​ ​ចំរើន​នូវ​វិ​រិយ​ពលៈ​ ​សតិ​ពលៈ​ ​សមាធិ​ពលៈ​ ​បញ្ញា​ពលៈ​ ​ដែល​អាស្រ័យ​នូវ​វិវេក​ ​អាស្រ័យ​នូវ​វិរាគ​ ​អាស្រ័យ​នូវ​និរោធ​ ​បង្អោន​ទៅ​រក​ការ​លះបង់​ ​។​ ​
ថយ | ទំព័រទី ២៥៥ | បន្ទាប់