​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​កាល​ចំរើន​នូវ​ពលៈ​ ​៥​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​ពលៈ​ ​៥​ ​រមែង​មាន​ទំនាប​ទៅ​រក​ព្រះនិព្វាន​ ​មាន​ជម្រាល​ទៅ​រក​ព្រះនិព្វាន​ ​ឈម​ទៅ​រក​ព្រះនិព្វាន​ ​យ៉ាងនេះ​ឯង​។​
 ​[​៤២៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញោជនៈ​ជា​ចំណែកខាង​លើ​នេះ​ ​មាន​ ​៥​។​ ​ចុះ​សញ្ញោជនៈ​ ​ជា​ចំណែកខាង​លើ​ ​៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​រូប​រាគ​ ​១​ ​អរូប​រាគ​ ​១​ ​មានះ​ ​១​ ​ឧទ្ធច្ចៈ​ ​១​ ​អវិជ្ជា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញោជនៈ​ ​ជា​ចំណែកខាង​លើ​ ​មាន​ ​៥​ ​នេះឯង​។​
 [​៤២៦​]​ ​មា្ន​លភិ​ក្ខុ​ទាំងឡាយ​ ​ពលៈ​ ​៥​ ​បុគ្គល​គួរ​ចំរើន​ ​ដើម្បី​ដឹង​ ​ដើម្បី​កំណត់​ដឹង​ ​ដើម្បី​អស់​ទៅ​ ​ដើម្បី​លះបង់​ ​នូវ​សញ្ញោជនៈ​ ​ជា​ចំណែកខាង​លើ​ ​៥​ ​នេះឯង​។​ ​ពលៈ​ ​៥​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​នូវ​សទ្ធា​ពលៈ​ ​ដែល​អាស្រ័យ​នូវ​វិវេក​ ​អាស្រ័យ​នូវ​វិរាគ​ ​អាស្រ័យ​នូវ​និរោធ​ ​បង្អោន​ទៅ​ ​ដើម្បី​កិរិយា​លះបង់​ ​ចំរើន​នូវ​វិ​រិយ​ពលៈ​ ​សតិ​ពលៈ​ ​សមាធិ​ពលៈ​ ​បញ្ញា​ពលៈ​ ​ដែល​អាស្រ័យ​នូវ​វិវេក​ ​អាស្រ័យ​នូវ​វិរាគ​ ​អាស្រ័យ​នូវ​និរោធ​ ​បង្អោន​ទៅ​ ​ដើម្បី​កិរិយា​លះបង់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពលៈ​ ​៥​ ​នេះ​ ​បុគ្គល​គួរ​ចំរើន​ ​ដើម្បី​ដឹង​ ​ដើម្បី​កំណត់​ដឹង​ ​ដើម្បី​អស់​ទៅ​ ​ដើម្បី​លះបង់​ ​នូវ​សញ្ញោជនៈ​ ​ជា​ចំណែកខាង​លើ​ ​៥​ ​នេះឯង​។​
ថយ | ទំព័រទី ២៥៦ | បន្ទាប់