​[​៤២៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទន្លេ​គង្គា​មាន​ទំនាប​ទៅ​ខាងកើត​ ​មាន​ជម្រាល​ទៅ​ខាងកើត​ ​ឈម​ទៅ​ខាងកើត​ ​ដូចម្តេច​មិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ចំរើន​នូវ​ពលៈ​ ​៥​ ​ធ្វើឲ្យ​ច្រើន​នូវ​ពលៈ​ ​៥​ ​រមែង​មាន​ទំនាប​ទៅ​រក​ព្រះនិព្វាន​ ​មាន​ជម្រាល​ទៅ​រក​ព្រះនិព្វាន​ ​ឈម​ទៅ​រក​ព្រះនិព្វាន​ ​ក៏​ដូច្នោះ​ដែរ​។​
 [​៤២៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ចំរើន​នូវ​ពលៈ​ ​៥​ ​ធើ្វ​ឲ្យ​ច្រើន​ ​នូវ​ពលៈ​ ​៥​ ​រមែង​មាន​ទំនាប​ទៅ​រក​ព្រះនិព្វាន​ ​មាន​ជម្រាល​ទៅ​រក​ព្រះនិព្វាន​ ​ឈម​ទៅ​រក​ព្រះនិព្វាន​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​នូវ​សទ្ធា​ពលៈ​ ​មាន​កិរិយា​កំចាត់​បង់​ ​នូវ​រាគៈ​ជាទីបំផុត​ ​មាន​កិរិយា​កំចាត់​បង់​ ​នូវ​ទោសៈ​ជាទីបំផុត​ ​មាន​កិរិយា​កំចាត់​បង់​ ​នូវ​មោហៈ​ ​ជាទីបំផុត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ចំរើន​នូវ​ពលៈ​ ​៥​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​ពលៈ​ ​៥​ ​រមែង​មាន​ទំនាប​ទៅ​រក​ព្រះនិព្វាន​ ​មាន​ជម្រាល​ទៅ​រក​ព្រះនិព្វាន​ ​ឈម​ទៅ​រក​ព្រះនិព្វាន​ ​យ៉ាងនេះ​ឯង​។​ ​(​បាលី​សំដែង​អំពី​ការស្វែងរក​ ​មាន​កិរិយា​កំចាត់​បង់​ ​នូវ​រាគៈ​ជាទីបំផុត​ ​កំចាត់​បង់​ ​នូវ​ទោសៈ​ ​ជាទីបំផុត​ ​កំចាត់​បង់​ ​នូវ​មោហៈ​ជាទីបំផុត​ ​បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ ​យ៉ាងនេះ​ចុះ​)​។​
ថយ | ទំព័រទី ២៥៧ | បន្ទាប់