​[​៤២៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញោជនៈ​ជា​ចំណែកខាង​លើ​នេះ​ ​មាន​ ​៥​។​ ​សញ្ញោជនៈ​ ​ជា​ចំណែកខាង​លើ​ ​៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​រូប​រាគៈ​ ​១​ ​អរូប​រាគៈ​ ​១​ ​មានះ​ ​១​ ​ឧទ្ធច្ចៈ​ ​១​ ​អវិជ្ជា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញោជនៈ​ ​ជា​ចំណែកខាង​លើ​មាន​ ​៥​ ​នេះឯង​។​
 [​៤៣០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពលៈ​ ​៥​ ​ប្រការ​ ​បុគ្គល​គួរ​ចំរើន​ ​ដើម្បី​ដឹង​ ​ដើម្បី​កំណត់​ដឹង​ ​ដើម្បី​អស់​ទៅ​ ​ដើម្បី​លះបង់​ ​នូវ​សញ្ញោជនៈ​ ​ជា​ចំណែកខាង​លើ​ ​៥​ ​នេះឯង​។​ ​ពលៈ​ ​៥​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​នូវ​សទ្ធា​ពលៈ​ ​មាន​កិរិយា​កំចាត់​បង់​ ​នូវ​រាគៈ​ ​ជាទីបំផុត​ ​មាន​កិរិយា​កំចាត់​បង់​ ​នូវ​ទោសៈ​ជាទីបំផុត​ ​មាន​កិរិយា​កំចាត់​បង់​ ​នូវ​មោហៈ​ជាទីបំផុត​។​បេ​។​ ​ចំរើន​នូវ​បញ្ញា​ពលៈ​ ​មាន​កិរិយា​កំចាត់​បង់​ ​នូវ​រាគៈ​ជាទីបំផុត​ ​មាន​កិរិយា​កំចាត់​បង់​ ​នូវ​ទោសៈ​ ​ជាទីបំផុត​ ​មាន​កិរិយា​កំចាត់​បង់​ ​នូវ​មោហៈ​ជាទីបំផុត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពលៈ​ ​៥​ ​នេះ​ ​បុគ្គល​គួរ​ចំរើន​ ​ដើម្បី​ដឹង​ ​ដើម្បី​កំណត់​ដឹង​ ​ដើម្បី​អស់​ទៅ​ ​ដើម្បី​លះបង់​ ​នូវ​សញ្ញោជនៈ​ ​ជា​ចំណែកខាង​លើ​ ​៥​ ​នេះឯង​។​ ​

​ចប់​ ​ពល​សំយុត្ត​។​

ថយ | ទំព័រទី ២៥៨ | បន្ទាប់