​[​៤៣២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥទ្ធិបាទ​ ​៤​ ​ពួក​បុគ្គល​ណាមួយ​ ​លះបង់​ហើយ​ ​អរិយមគ្គ​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​អស់​ទុក្ខ​ដោយ​ប្រពៃ​ ​ក៏​ឈ្មោះថា​ ​បុគ្គល​ទាំងនោះ​ ​លះបង់​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥទ្ធិបាទ​ ​៤​ ​ពួក​បុគ្គល​ណាមួយ​ ​បាន​ប្រារព្ធ​ហើយ​ ​អរិយមគ្គ​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​អស់​ទុក្ខ​ដោយ​ប្រពៃ​ ​ក៏​ឈ្មោះថា​ ​បុគ្គល​ទាំងនោះ​ ​ប្រារព្ធ​ដែរ​។​ ​ឥទ្ធិបាទ​ ​៤​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​ឥទ្ធិបាទ​ ​ប្រកបដោយ​ឆន្ទ​សមាធិ​ ​និង​បធាន​សង្ខារ​ ​១​។​ ​វិ​រិ​យស​មា​ធិ​ ​១​។​ ​ចិត្ត​សមាធិ​ ​១​។​ ​ចំរើន​ឥទ្ធិបាទ​ ​ប្រកបដោយ​វីមំសា​សមាធិ​ ​និង​បធាន​សង្ខារ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥទ្ធិបាទ​ ​៤​ ​នេះ​ ​ពួក​បុគ្គល​ណាមួយ​ ​លះបង់​ហើយ​ ​អរិយមគ្គ​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​អស់​ទុក្ខ​ដោយ​ប្រពៃ​ ​ក៏​ឈ្មោះថា​ ​បុគ្គល​ទាំងនោះ​ ​លះបង់​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥទ្ធិបាទ​ ​៤​ ​នេះ​ ​ពួក​បុគ្គល​ណាមួយ​ ​ប្រារព្ធ​ហើយ​ ​អរិយមគ្គ​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​អស់​ទុក្ខ​ដោយ​ប្រពៃ​ ​ក៏​ឈ្មោះថា​ ​បុគ្គល​ទាំងនោះ​ ​ប្រារព្ធ​ដែរ​។​
 [​៤៣៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥទ្ធិបាទ​ ​៤​ ​នេះ​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​រឿយ​ ​ៗ​ ​ហើយ​ ​ជា​និយ្យានិកធម៌​ ​ដ៏​ប្រសើរ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​អស់​ទុក្ខ​ដោយ​ប្រពៃ​ ​ដល់​អ្នក​ចំរើន​ឥទ្ធិបាទ​នោះ​។​ ​ឥទ្ធិបាទ​ ​៤​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​
ថយ | ទំព័រទី ២៦០ | បន្ទាប់